ព័ត៌មានអន្តរជាតិ

Update: បក្ស Move Forward ប្រកាសរួបរួមជាមួយបក្ស៧ ផ្សេងទៀត ដោយមាន ៣១៣ អាសនៈ និងតែងតាំង លោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រី

បរទេស៖ មេដឹកនាំរបស់គណបក្ស Move Forward លោក Pita Limjaroenrat បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា គណបក្សរបស់លោកនឹងធ្វើការជាមួយគណបក្សចំនួន៧ផ្សេងទៀតក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ដែលរួមគ្នាទៅគឺមានអាសនៈចំនួន ៣១៣ ក្នុងសភាតំណាងរាស្រ្តដែលមានសរុប ៥០០ អាសនៈ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ព័ន្ធភាពទាំង៨គណប្សរួមមាន គណបក្ស Move Forward, គណបក្ស ភឿថៃ , គណបក្ស ថៃសាងថៃ, គណបក្ស សេរីនិយម , គណបក្ស ប្រាឆាឆាត, គណបក្ស យុត្តិធម៌, គណបក្ស ផ្លុងស៊ុងកុមម៉ៃ និងបក្សភឿថៃ និងគណបក្ស រួមផាឡាង។

លោក Pita បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ភាគីទាំងអស់ត្រូវចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ហើយព័ត៌មានលម្អិតរបស់ខ្លួននឹងត្រូវចេញផ្សាយនៅថ្ងៃចន្ទ។

លោកបន្ថែមថា លោកនឹងបង្កើតគណៈកម្មាធិការមួយដើម្បីអនុវត្តការងាររបស់រដ្ឋាភិបាលមុនឲ្យមានប្រសិទ្ធភាព៕

ប្រែសម្រួលៈ ណៃ តុលា

To Top