គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ថា រដ្ឋធានី គៀវ របស់អ៊ុយក្រែន ត្រូវបានរុស្សី វាយប្រហារពីលើអាកាស ជាលើកទី៩ហើយនៅក្នុងខែនេះ ។
មន្ត្រីបានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារ ដោយមីស៊ីលមកលើទីក្រុង Odesa ដែលជាទីក្រុងកំពង់ផែសមុទ្រខ្មៅ នៅភាគនិរតីនៃប្រទេស ។
ការផ្ទុះក៏ត្រូវបានគេឮនៅក្នុងតំបន់កណ្តាលនៃ Vinnytsia, Khmelnytsky និង Zhytomyr ។
រដ្ឋបាលយោធារបស់ទីក្រុង គៀវ បានឲ្យដឹងថា ព័ត៌មានបឋមបង្ហាញថា មីស៊ីលដែលចូលមកទាំងអស់ត្រូវបានបំផ្លាញ ។
គួរបញ្ជាក់ថា នេះជាលើកទី៩ហើយដែលរុស្ស៊ី បានបើកការវាយប្រហារតាមអាកាសលើទីក្រុងក្នុងខែនេះ ។ កាលពីថ្ងៃអង្គារ អ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលដែលមានល្បឿនលឿនជាងសំឡេង Kinzhal ចំនួន៦គ្រាប់ ដែលជាផ្នែកមួយនៃការវាយប្រហារដ៏ពិសេស ។
ថ្លែងនៅមុនពេលការបញ្ជាក់ ទាំងអស់ត្រូវបានផ្តល់ឱ្យ អភិបាលក្រុង គៀវ លោក Vitali Klitschko បានលើកឡើងថា អគ្គីភ័យបានឆាបឆេះ នៅក្នុងយានដ្ឋានមួយក្នុងតំបន់ Darnytsya នៃទីក្រុង គៀវ ប៉ុន្តែបានបន្ថែមថា មិនមាននរណាម្នាក់រងរបួសនោះទេ ។
ប្រមុខរដ្ឋបាលយោធាស៊ីវិលរបស់ទីក្រុង គៀវ បានឲ្យដឹងថា ការវាយប្រហារដោយមីស៊ីលដ៏ខ្លាំង ក្លាមួយត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររបស់រុស្ស៊ី នៅលើសមុទ្រកាសព្យែន ។
លោក Serhiy Popko បានលើកឡើងថា ការវាយប្រហារនេះ ប្រហែលជារាប់បញ្ចូលទាំងមីស៊ីល Cruise ដោយបានបន្ថែមថា រុស្ស៊ី បានដាក់ពង្រាយយន្តហោះ គ្មានមនុស្សបើកឈ្លបយកការណ៍ពីលើទីក្រុង គៀវ បន្ទាប់ពីបានបញ្ចេញរលកនៃការវាយ ប្រហារតាមអាកាសរបស់ខ្លួនរួចមក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា