បរទេស៖ប្រធានភ្នាក់ងារស៊ើបការណ៍សំងាត់អ៊ុយក្រែនហៅកាត់ថា GUR លោក Kirill Budanov កាលពីថ្ងៃម្សិលមិញនេះបានអះអាងថារដ្ឋាភិបាលទីក្រុងគៀវ ពិតជាបានទទួលការគាំទ្រនិងការសហការ ជាមួយនឹងក្រុមប្រឆាំងរដ្ឋាភិបាលក្រុងមូស្គូដែលក្នុងនោះ រួមមានទាំងព័ត៌មានសំងាត់ផងដែរ។
ថ្លែងនៅក្នុងបិទសំភាសមួយជាមួយនឹងក្រុមអ្នកកាសែត និងត្រូវបានយកមកចេញផ្សាយដោយ RT ក៏មានមន្ត្រីសុំមិនបញ្ចេញឈ្មោះផ្សេងទៀតរបស់អ៊ុយក្រែន បានធ្វើការអះអាងដូចគ្នាដែរថារដ្ឋាភិបាល ទីក្រុងគៀវបានទំនាក់ទំនងជាមួយនឹងក្រុមប្រឆាំងមួយចំនួន ដើម្បីទទួលយកព័ត៌មានដែលមាន អត្ថប្រយោជន៍និងកិច្ចសហការគ្នាផ្សេងទៀតផង។
លោក Budanov បានថ្លែងដែរថា៖ពួកគេបានផ្តល់នូវ ប្រភពព័ត៌មានសម្រាប់យើងនិងសង្ឃឹម មួយចំនួនសម្រាប់អនាគតថាទោះបីជាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សី បានបញ្ចប់ទៅក្តីប្រទេសទាំងពីរនឹង នៅតែបន្តចែករំលែកបន្ទាត់ព្រំដែននិងទំនាក់ទំនង ជាធម្មតាមួយចំនួនរវាងគ្នាដដែល៕
ប្រែសម្រួល៖ស៊ុនលី