ព័ត៌មានអន្តរជាតិ

លោក Xi Jinping បានលើកឡើងនូវ “សំណើចំនួន ៨ ចំណុច” ស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងបណ្តាប្រទេស អាស៊ីកណ្តាល

នាព្រឹកថ្ងៃទី ១៩ ខែ ឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល នៅមជ្ឈមណ្ឌលសន្និសីទ អន្តរជាតិនៅក្រុង Xi’an ខេត្ត Shaanxi ។ ក្នុងសុន្ទរកថា គន្លឹះ លោកបានលើកឡើងនូវ” សំណើចំនួន ៨ ចំណុច” ស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីកណ្តាល ។

លោក Xi Jinping បានលើកឡើងថា កិច្ចប្រជុំកំពូលលើកនេះ បានបង្កើតវេទិកាថ្មី និងបើកទស្សនវិស័យថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ រវាងចិននិងអាស៊ីកណ្តាល ។
ប្រទេសចិន រីករាយចាត់ទុកកិច្ចប្រជុំកំពូលលើកនេះ ជាកាលានវត្តភាព មួយ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីទាំងអស់ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ចិន-អាស៊ីកណ្តាលរៀបចំផែនការ ឱ្យបានល្អ កសាងឱ្យបានល្អ និងអភិវឌ្ឍឱ្យបានល្អ ៕

To Top