ព័ត៌មានអន្តរជាតិ

Update ៖ សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តក្រុម G7 បន្តដាក់ទណ្ឌកម្មជាថ្មី ប្រឆាំងនឹងរុស្ស៊ី

ហ៊ីរ៉ូស៊ីម៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្រុម G7 របស់ខ្លួនបាន ដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងរុស្ស៊ី ដែលជា “អ្នកបង្កសង្គ្រាមឡើង” ដោយផ្តោតលើការជួញដូរ ត្បូងពេជ្រ ដែលរកកម្រៃបានរបស់ទីក្រុងម៉ូស្គូ និងអង្គភាពជាច្រើនទៀត ដែលពាក់ព័ន្ធនឹងការឈ្លាន ពានមកលើប្រទេសអ៊ុយក្រែន ។

មេដឹកនាំមកពីក្រុមប្រជាធិបតេយ្យ ប្រទេសអ្នកមានទាំង៧ កំពុងជួបប្រជុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ជាមួយនឹងការធ្វើពាណិជ្ជកម្មប្រចាំឆ្នាំ ដែលមានទំហំទឹកប្រាក់ ពី៤ទៅ៥ពាន់លានដុល្លាររបស់រុស្ស៊ី លើត្បូងពេជ្រ ។

ការលុកលុយរបស់លោក វ្ល៉ាឌីមៀ ពូទីន មកលើអ៊ុយក្រែន កាលពី១៥ខែមុន បានជំរុញឱ្យមានរលកនៃទណ្ឌកម្ម ដែលបានធ្វើឲ្យប្រទេស របស់គាត់ធ្លាក់ចូល ទៅក្នុងវិបត្តិសេដ្ឋកិច្ច និងវិបត្តិដោយសង្រ្គាម របស់វិមានក្រឹមឡាំង ។

ឥឡូវនេះ ក្រុម G7 កំពុងសម្លឹងមើលការរឹតបន្តឹង វីសបន្ថែមទៀត ដោយពង្រឹងការដាក់ទណ្ឌកម្ម ដែលមានស្រាប់ បិទចន្លោះប្រហោង និងដាក់ក្រុមហ៊ុនរុស្ស៊ី កាន់តែច្រើន និងដៃគូអន្តរជាតិ របស់ពួកគេក្នុងការរឹតបន្តឹង ការដាក់ទណ្ឌកម្ម ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល ដោយផ្ទាល់ផងដែរ ៕

To Top