ព័ត៌មានអន្តរជាតិ

Update៖ ប៉ូលិសប៉ាគីស្ថាន គ្រោងនឹងចុះឆែកឆេរភូមិគ្រឹះ របស់លោក Imran Khan

ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា ប៉ូលិសប៉ាគីស្ថានគ្រោងនឹងឆែកឆេរភូមិគ្រឹះ Lahore របស់អតីតនាយករដ្ឋមន្ត្រី Imran Khan នៅថ្ងៃសុក្រនេះ មន្ត្រីរដ្ឋាភិបាលខេត្ត បានឲ្យដឹងថា ប្រតិបត្តិការមួយ ដែលអាចបង្កឱ្យមានអំពើហិង្សា កាន់តែខ្លាំង នៅគ្រាដែលប្រទេសនេះជួបនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ។

លោក Amir Mir រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅខេត្ត Punjab បានថ្លែងថា ប៉ូលិសរាប់រយនាក់ ដែលដឹកនាំដោយស្នងការប៉ូលិស ទីក្រុងនឹងធ្វើប្រតិបត្តិការស្វែងរក នៅពេលក្រោយនៅថ្ងៃសុក្រនេះ ។

គាត់បានលើកឡើងថា “យើងមានព័ត៌មានថា មានភេរវករប្រហែល៤០នាក់ លាក់ខ្លួននៅទីនោះ ដូច្នេះខ្ញុំគិតថា យើងនឹងត្រូវការ ប៉ូលិសប្រហែល៤០០នាក់ ដើម្បីឆែកឆេរភូមិគ្រឹះ” ។ យោងទៅលើអ្នកគាំទ្រលោក Khan ដែលរងការចោទប្រកាន់ពីបទវាយប្រហារ និងបំផ្លិចបំផ្លាញអគាររដ្ឋាភិបាល និងយោធា ។

គួរបញ្ជាក់ថា ភូមិគ្រឹះរបស់លោក Khan មានទីតាំងនៅសង្កាត់ Zaman Park នៃទីក្រុង Lahore រដ្ឋធានី Punjab ។

កាលពីខែមីនា តំបន់នេះ គឺជាកន្លែងនៃការប្រយុទ្ធគ្នារវាងអ្នកគាំទ្រ និងប៉ូលិសដែលបានព្យាយាមចាប់ខ្លួនអតីតតារាកីឡា cricket វ័យ៧០ឆ្នាំរូបនេះពីបទមិនបង្ហាញ មុខនៅក្នុងតុលាការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top