ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan និងភរិយារបស់មេដឹកនាំបរទេស ដែលចូលរួមកិច្ចប្រជុំកំពូលចិន -ប្រទេសអាស៊ីកណ្តាល បានទស្សនារោងល្ខោន Yisu ក្រុងXi`an

ព្រឹកថ្ងៃទី១៩ ខែឧសភា លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញលោកស្រី Aigul Japarova ភរិយារបស់លោកប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន និងលោកស្រីZiroatkhon Mirziyoyeva ភរិយារបស់លោកប្រធាននាធិបតីអ៊ូសបេគីស្ថាន ដែលមកចូលរួម កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ដើម្បីរួមគ្នាទស្សនារោងល្ខោន Yisu នៃទីក្រុងXi`an ។

លោកស្រី Peng Liyuan និងភ្ញៀវកិត្តិយសបានទស្សនា សារមន្ទីរសិល្បៈល្ខោនអូប៉េរ៉ា Qinqiang ប្រទេសចិន បានរួមគ្នាទស្សនាគំនូរជញ្ជាំងជ្ជកាល TANG ដែលបង្ហាញពីប្រវត្តិសាស្ត្រ ផ្លាស់ប្តូរដោយមេត្រីភាពដ៏យូរលង់រវាង ចិននិងអាស៊ីកណ្តាល គយគន់របាំរជ្ជកាល TANG និងរួមគ្នាដកបទពិសោធពីសិប្បកម្មផលិត នៃល្ខោនស្រមោលស្បែកប្រពៃណីចិន ព្រមទាំងបានសំណេះសំណាលជាមួយសិប្បករវ័យចំណាស់ និងកូនសិស្សវ័យក្មេង។

ការសម្តែងដ៏អស្ចារ្យ របស់អ្នកសម្តែងល្ខោនអូប៉េរ៉ា Qinqiang ទទួលបានសំឡេងទះដៃកងរំពង ពីសំណាក់លោកស្រី Peng Liyuan និងភ្ញៀវកិត្តិយស។ លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិនមានឆន្ទៈបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការខាងវប្បធម៌ និងសិល្បៈជាមួយបណ្តាប្រទេសអាស៊ីកណ្តាល ដើម្បីជំរុញការយល់គ្នា និងរាប់អានគ្នារវាងប្រជាជននិងប្រជាជន។

លោកស្រី Aigul Japarova និងលោកស្រី Ziroatkhon Mirziyoyeva បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះបានធ្វើឱ្យ ពួកគេចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅថា ផ្លូវសូត្របានតភ្ជាប់វប្បធម៌ អាស៊ីកណ្តាលជាមួយចិន ហើយចូលរួមកោតៗសរសើរយ៉ាងខ្លាំង ចំពោះការអភិរក្សនិងបន្តវេនវប្បធម៌ ប្រពៃណីល្អៗរបស់ប្រជាជាតិចិន រំពឹងទុកថាភាគីទាំងពីរធ្វើឱ្យការផ្លាស់ប្តូរ ខាងវប្បធម៌មនុស្សជាតិនិងការរៀនសូត្រ ខាងអរិយធម៌រវាងគ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត ៕

To Top