ព័ត៌មានអន្តរជាតិ

លោក Zelensky នឹងចូលរួមកិច្ចប្រជុំកំពូល បណ្តាប្រទេសអារ៉ាប់

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នឹងត្រូវត្រៀមខ្លួនក្នុងការធ្វើដំណើរ ទៅចូលរួមក្នុងកិច្ចប្រជុំ Arab League នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រម្សិលមិញនេះ។

យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg បានឲ្យដឹងថា លោកនឹងត្រូវធ្វើដំណើរផងដែរ ទៅកាន់ប្រទេសជប៉ុនដើម្បីចូលរួម កិច្ចប្រជុំមេដឹកនាំកំពូលទាំង៧ឬ G7 ប៉ុន្តែចាប់តាំងតែពីពេលប្រកាស មកមន្ត្រីអ៊ុយក្រែនបានត្រឹមអះអាងថា លោកនឹងមិនទៅចូលរួម ដោយផ្ទាល់នោះឡើយ។

គួរឲ្យដឹងដែរថាកិច្ចប្រជុំថ្នាក់ មេដឹកនាំកំពូលរបស់អារ៉ាប់នៅក្នុងទីក្រុង Jeddah ផងដែរក៏មានវត្តមានចូលរួមពី សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្សី គឺប្រធានាធិបតីស៊ីរីលោក Bashar Assad ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

មេដឹកនាំស៊ីរីរូបនេះបានធ្វើដំណើរ មកដល់ប្រទេសអារ៉ាប៊ីសាអូឌីត តាំងតែពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រធានរដ្ឋ និងមេដឹកនាំអ៊ុយក្រែនផ្សេងទៀតជឿជាក់ថា អាចធ្វើដំណើរមកដល់នៅល្ងាចថ្ងៃសុក្រម្សិលមិញនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top