បរទេស៖ នៅក្នុងកិច្ចប្រជុំកំពូល នៃប្រទេសអារ៉ាប់កាលពីថ្ងៃសុក្រ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានធ្វើការវាយប្រហារ និងរិះគន់ចំៗទៅលើបណ្តាមេដឹកនាំអារ៉ាប់មួយចំនួន ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ RT បានចេញផ្សាយថាលោក Zelensky បានបើកសេចក្តីថ្លែងការណ៍រិះគន់ចំៗ បែបនេះថា៖បណ្តាមេដឹកនាំអារ៉ាប់មួយចំនួន បានបិទភ្នែកធ្វើមិនឃើញសកម្មភាពខុសច្បាប់ របស់ប្រទេសរុស្សី ដែលកំពុងធ្វើមកលើប្រទេសអ៊ុយក្រែន។
កិច្ចប្រជុំដែលធ្វើឡើងនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតដែលមានវត្តមាន ចូលរួមដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន ទាំងបានដឹងហើយកន្លងមកថា ប្រទេសក្នុងតំបន់អារ៉ាប់នេះ បានបដិសេធមិនធ្វើទណ្ឌកម្មឡើយចំពោះរដ្ឋាភិបាលទីក្រុងមូស្គូ។
ក្រៅតែពីមិនដាក់ទណ្ឌកម្ម ហើយនោះប្រទេសដែលសម្បូរប្រេងនៅឈូងសមុទ្រពែក្សទាំងនោះ ក៏នៅតែបន្តធ្វើការជាមួយទីក្រុងម៉ូស្គូតាមរយៈអង្គការ OPEC+ ដើម្បីអនុម័តការកាត់បន្ថយផលិតកម្ម ដែលសម្របសម្រួលដោយជំរុញឱ្យមានការរិះគន់ពីទីក្រុងវ៉ាស៊ីនតោន ដែលចង់កាត់បន្ថយការនាំចេញប្រេង របស់រុស្ស៊ីផងនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី