ព័ត៌មានអន្តរជាតិ

បក្សភឿថៃ ធ្លាប់ឈ្នះអាសនៈច្រើនជាងគេកាលពីឆ្នាំ២០១៩ ប៉ុន្ដែនៅតែបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ

បាងកក៖ បើយើងក្រឡេកទៅមើលការបោះឆ្នោត សកលនៅក្នុងប្រទេសថៃ គណបក្សប្រឆាំងភឿថៃ បានឈ្នះអាសនៈច្រើនជាងគេ ប៉ុន្ដែគណបក្សមួយនេះ នៅតែបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ដោយខុសស្រឡះពីគណបក្សឆ្ពោះទៅមុខ ដែលឈ្នះអាសនៈច្រើនជាងគេនៅពេលនេះ។

គណបក្សសេរីឆ្ពោះទៅមុខរបស់ប្រទេសថៃ ដែលបានឈ្នះអាសនៈច្រើន ជាងគេក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ ឧសភា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គោលនយោបាយកាលពីថ្ងៃចន្ទ ជាមួយគណបក្សប្រឆាំងចំនួន៧ ផ្សេងទៀតដែលមានគោល បំណងបង្កើតរដ្ឋាភិបាលចម្រុះ។

កិច្ចព្រមព្រៀងដែលរួមមាន ការលុបចោលការចុះបញ្ចីយោធា ប៉ុន្តែមិនរាប់បញ្ចូលការលុប ចោលច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ត្រូវបានចុះហត្ថលេខាដោយភាគីនានា រួមទាំងគណបក្សភឿថៃ ដែលបានដណ្តើមបានអាសនៈច្រើនជាងគេទីពីរ។

ខណៈពេលដែលពួកគេទាំងអស់គ្នាគាំទ្រមេដឹកនាំ Move Forward លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីបន្ទាប់ កិច្ចព្រមព្រៀងចម្រុះរបស់ពួក គេមិនមានន័យថា ពួកគេនឹងដឹកនាំរដ្ឋាភិបាលបន្ទាប់នោះទេ ដោយសារតែប្រព័ន្ធបោះឆ្នោត ដែលបានកែសម្រួល ដែលអនុគ្រោះដល់ការបង្កើត។

នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូឆា ដែលដឹកនាំរដ្ឋាភិបាលគាំទ្រយោធា ដែលកំពុងកាន់អំណាច នៅតែមានឱកាសបន្តកាន់តំណែង ដោយសារតែសមាជិកសភាតំណាងរាស្រ្តជាប់ឆ្នោត និងសមាជិកព្រឹទ្ធសភាតែងតាំងដោយយោធាចំនួន ២៥០ នឹងកំណត់នាយករដ្ឋមន្ត្រីថ្មី តាមរយៈការបោះឆ្នោតដែលរំពឹងទុកក្នុងខែកក្កដា។

នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៩ គណបក្សភឿថៃ ដែលបង្កើតឡើងដោយអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ បើទោះបីជាគណបក្សប្រឆាំងទទួលបានអាសនៈច្រើនជាងគេក៏ដោយ។

អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ មានគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលចម្រុះនាពេលខាងមុខ ដូចជាការព្រាងរដ្ឋធម្មនុញ្ញថ្មី ដើម្បីជំនួសច្បាប់បច្ចុប្បន្នដែលបានអនុម័តដោយយោធាក្នុងឆ្នាំ២០១៧ និងការចុះបញ្ជីកញ្ឆាជាឱសថខុសច្បាប់ លើកលែងតែការប្រើប្រាស់សម្រាប់ផ្នែកវេជ្ជសាស្រ្ត និងគោលបំណងស្រាវជ្រាវ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top