ព័ត៌មានអន្តរជាតិ

យន្តហោះដ្រូន ទំលាក់គ្រាប់បែកច្រើន គ្រាប់លើតំបន់ព្រំដែនរុស្សី

បរទេស៖ អភិបាលក្រុងស្ថិតនៅក្នុងតំបន់ Belgorod លោក Vyacheslav Gladkov កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការអះអាងថាកងកម្លាំងយោធាអ៊ុយក្រែនបាន ដាក់គោលដៅក្នុងការវាយប្រហារទៅលើតំបន់ ក្បែរព្រំដែននៃប្រទេសរុស្សីជាមួយនឹងយន្តហោះ ទំលាក់គ្រាប់បែកកាលពីកណ្តាលយប់ថ្ងៃចន្ទ។

លោកអភិបាលក្រុងបានបញ្ជាក់ទៀតថាតំបន់នេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការប្រកាស អាសន្នក្នុងកម្រិតប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងភេវរកម្ម នៅក្រោយពេលដែលមានការវាយប្រហារ ជាច្រើនលើកដោយកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន។

លោកGladkov បានបញ្ជាក់ទៀតនៅលើ Telegram ថានៅពេលល្ងាច ចន្ទសម្លេងផ្ទុះជាច្រើនត្រូវបានទម្លាក់លើផ្ទះជនស៊ីវិលក្នុងទីក្រុង Grayvoron ដែលស្ថិតនៅចម្ងាយប្រហែល ៧គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនតែទោះបីជាយ៉ាងណាក្តីគ្មានព័ត៌មាននៃការរង របួសឬស្លាប់ពលរដ្ឋស៊ីវិលនោះទេ។

Gladkov បានបន្តទៀតថា ការវាយប្រហារស្រដៀងគ្នានេះក៏បានកើត ឡើងនៅក្នុងការតាំងទីលំនៅនៃ Borisovka ចម្ងាយ២៥គីឡូម៉ែត្រពីព្រំដែន ដែលយ៉ាងហោចណាស់គ្រាប់បែក ពីរត្រូវបានទម្លាក់ចេញពីយន្តហោះគ្មានមនុស្សបើកនៅលើ អគាររដ្ឋបាលរបស់ទីក្រុង Gladkov៕

ប្រែសម្រួល៖ស៊ុនលី

To Top