បរទេស ៖ រំលឹកដែរថា ទំនាក់ទំនងរបស់អាមេរិក និងចិន បានជាប់គាំងគិតចាប់តាំង តែពីព្រឹត្តិការណ៍បាញ់ ទំលាក់បាឡូងស៊ើបការណ៍ ដែលអាមេរិកបានចោទថា ជាកម្មសិទ្ធរបស់រដ្ឋាភិបាល ក្រុងប៉េកាំង តាំងតែពីខែកុម្ភៈ។
ទោះបីជាយ់ាងណាក្តី នៅក្នុងការចេញផ្សាយថ្មីមួយ ដោយ RT កាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថាប្រធានាធិបតី អាមេរិក លោក Joe Biden បានធ្វើការ ព្យាករណ៍ អំពីការវិលត្រឡប់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងពេលខាងមុខ ប៉ុន្តែអាមេរិកនឹងនៅតែប្រកាន់ខ្ជាប់ទណ្ឌកម្ម ទាំងឡាយប្រឆាំង ទៅ នឹងប្រទេសចិនដដែល។
ប្រភពដដែលបានបន្តទៀតថា អាមេរិក និងបណ្តាមេដឹកនាំក្នុងសមាជិក G7 ក្រោយកិច្ចប្រជុំនៅប្រទេសជប៉ុន បានបន្តចោទប្រកាន់ចិនថា បានបង្កហេតុដោយការគម្រាម កំហែងបែបសេដ្ឋកិច្ចផង និងការគម្រាមកំហែង បែបយោធាផង នៅក្នុងតំបន់ជាពិសេសបញ្ហាកោះតៃវ៉ាន់។
លោក Biden ពោលបែបនេះថា រឿងរ៉ាវជាច្រើនបានផ្លាស់ប្តូរ ជាពិសេសលក្ខខណ្ឌ នៃការសន្ទនាគ្នារវាងចិន និងអាមេរិកហើយទំនាក់ទំនង មានភាពល្អប្រសើរឡើង បន្តិចដោយខ្ញុំជឿជាក់ថា ពួកយើងនឹងមើលឃើញដំណោះស្រាយ នៃបញ្ហាទំនាក់ទំនងការទូត នឹងត្រូវដោះស្រាយ ក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
