ព័ត៌មានអន្តរជាតិ

ចិន ប្រាប់ឲ្យអាជ្ញាធរ DPP តៃវ៉ាន់ បញ្ឈប់សកម្មភាពនយោបាយនៅ WHO

ប៉េកាំង៖ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានសង្កត់ធ្ងន់ថា ការប៉ុនប៉ងណាមួយ ដើម្បីជំទាស់នឹងគោលការណ៍ចិនតែមួយ នឹងមិនទទួលបានការគាំទ្រ ហើយនឹងត្រូវបរាជ័យ។

លោក បានឲ្យដឹងនៅក្នុងការឆ្លើយតប ទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយថា “យើងផ្តល់ដំបូន្មានដល់អាជ្ញាធរគណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) ឱ្យបញ្ឈប់ជាបន្ទាន់ នូវឧបាយកលនយោបាយរបស់ពួកគេអំពីបញ្ហាទាក់ទងនឹងតៃវ៉ាន់ នៅអង្គការសុខភាពពិភពលោក (WHO)” ។

សភាសុខភាពពិភពលោក ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់ WHO កាលពីថ្ងៃចន្ទបានសម្រេចចិត្ត មិនដាក់បញ្ចូលក្នុងរបៀបវារៈរបស់ខ្លួននូវសំណើ ស្តីពីការចូលរួមរបស់តៃវ៉ាន់ នៅក្នុងសន្និបាតប្រចាំឆ្នាំនាពេលខាងមុខក្នុងនាមជាអ្នកសង្កេតការណ៍។

លោកបានលើកឡើងថា ការសម្រេចចិត្តដែលពាក់ព័ន្ធបង្ហាញជាថ្មីម្តងទៀតថា ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គឺជាការឯកភាពជាសកលរបស់សហគមន៍អន្តរជាតិ ដែលស្របតាមឆន្ទៈ របស់ប្រជាជននិងនិន្នាការហួសហេតុ។

អ្នកនាំពាក្យបានបន្ដថាគោលការណ៍នេះ មិនគួរត្រូវបានជំទាស់ដោយបន្ថែមថាអ្វីដែលគេហៅថា “សំណើ” ដោយអាជ្ញាធរ DPP បានរំលោភលើការយល់ស្របអន្តរជាតិ ហើយនឹងត្រូវវិនាសនឹងជួបប្រទះការបដិសេធ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top