ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ប្រកាសអាសន្ន ក្រោយមានករណីផ្ទុះ ជំងឺផ្តាសាយបក្សី

ប្រេស៊ីល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសប្រេស៊ីល បានប្រកាសអាសន្នសុខភាពសត្វរយៈពេល៦ខែ បន្ទាប់ពីមានករណីជំងឺផ្តាសាយបក្សី ជាច្រើនត្រូវបានរកឃើញនៅក្នុងសត្វស្លាបព្រៃ ។

ករណីចំនួន៧ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Espirito Santo ជាមួយនឹងករណីមួយផ្សេង ទៀតត្រូវបានរកឃើញនៅក្នុងរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ។

សេចក្តីប្រកាសគ្រាអាសន្ននេះ ធ្វើឱ្យរដ្ឋាភិបាលកាន់តែមានភាព ងាយស្រួលនៅក្នុងពេលនេះ ក្នុងការចាត់វិធានការ ដើម្បីបញ្ឈប់ការរីករាលដាល នៃមេរោគផ្តាសាយបក្សី H5N1 ដែលកំពុងរីករាលដាលខ្លាំង ។

ប្រទេសប្រេស៊ីល គឺជាប្រទេសនាំចេញសាច់មាន់ដ៏ ធំបំផុតរបស់ពិភពលោកជាមួយ នឹងការលក់ប្រចាំឆ្នាំជិត១០ពាន់លានដុល្លារអាមេរិក ។

អាជ្ញាធរបានឲ្យដឹងថា ករណីត្រូវបានរកឃើញនៅ ឆ្ងាយពីតំបន់ផលិតកម្មសំខាន់ៗ របស់ប្រទេសប្រេស៊ីលនៅភាគខាងត្បូងនៃប្រទេសនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទុះឡើងនៅក្នុងក្រុម ពាណិជ្ជកម្មនៅកន្លែងផ្សេងទៀត ជួនកាលត្រូវបានគេសង្កេតឃើញ ដើម្បីតាមដានការរកឃើញករណីជំងឺគ្រុន ផ្តាសាយបក្សីនៅក្នុងសត្វស្លាបព្រៃ ។

គួរបញ្ជាក់ថា ការរកឃើញករណីមួយ នៅលើកសិដ្ឋានជារឿយៗបង្កឱ្យមានការសម្លាប់ សត្វស្លាបជាច្រើនក្បាល ហើយជួនកាលអាចជំរុញឱ្យមានកា ររឹតបន្តឹងពាណិជ្ជកម្មពីប្រទេសផ្សេងៗទៀតផង ។

ការប្រកាសអាសន្នផ្នែកសុខភាពត្រូវបានប្រកាសនៅទូទាំង ប្រទេសសម្រាប់រយៈពេល១៨០ ថ្ងៃបន្ទាប់ជាការប្រុងប្រយ័ត្ន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top