ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ បន្តឃុំខ្លួនអ្នកកាសែត អាមេរិក

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាអ្នករាយការណ៍ម្នាក់របស់កាសែតWSJគឺលោក Evan Gershkovich ដែលត្រូវបានចាប់ខ្លួននៅប្រទេសរុស្ស៊ី កាលពីចុងខែមីនា និងត្រូវបានចោទប្រកាន់ពីបទចារកម្មនឹងនៅតែស្ថិតក្រោមការឃុំឃាំង តុលាការក្រុងមូស្គូបន្តទៀត។

តុលាការ​បាន​ផ្តល់​សំណើ​រឲ្យអាច​បន្ត​ទម្រង់​ នៃ​ការ​ឃុំ​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​សីហាចំពោះអ្នកកាសែតវ័យ៣១ឆ្នាំរូបនេះ។ការចាប់ខ្លួនដំបូងដែលធ្វើឡើង ក្នុងរយៈពេលជិតមួយឆ្នាំទៅហើយនៅត្រង់ចំណុច ទីតាំងក្បែរទៅនឹងមូលដ្ឋានទ័ពយោធារបស់រុស្សីក្នុងទីក្រុង Yekaternburg ដោយទីភ្នាក់ងារសំងាត់រុស្សី FSB។

FSB បានចោទប្រកាន់បុរសជនជាតិអាមេរិករូបនេះថា បានគាត់បានព្យាយាមស្វែងរកព័ត៌មាន ដែលទាក់ទងនឹងការសម្ងាត់រដ្ឋអំពីសកម្មភាពរបស់ សហគ្រាសមួយក្នុងចំណោមសហគ្រាសឧស្សាហកម្មយោធារុស្ស៊ី ហើយតាមច្បាប់ គាត់​អាច​ប្រឈម ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២០ ឆ្នាំ។

ទោះបីជាយ៉ាងណាក្តីមេធាវីរបស់លោក Gershkovich បានព្យាយាមរត់ការដោះលែងកូនក្តី របស់ខ្លួនឱ្យនៅក្រៅឃុំជាមួយនឹងទឹកប្រាក់ពិន័យចំនួន ៥០លានរូប ឬត្រូវជា៦២២​ ៥០០ ដុល្លារ ដែលក្រុមហ៊ុនមេរបស់ WSJ ផ្តល់ជូន ប៉ុន្តែតុលាការបានច្រានចោលសំណើ របស់នាងកាលពីខែមុនរួចមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top