ព័ត៌មានអន្តរជាតិ

អភិបាលក្រុង Belgorod ៖ យោធាអ៊ុយក្រែន សម្រុកចូលទីក្រុងសម្លាប់ ពលរដ្ឋស៊ិវិលម្នាក់ និងរបួសច្រើននាក់

បរទេស៖ពលរដ្ឋក្នុងតំបន់ Kozinka នៃទីក្រុង​ Belgorod ត្រូវបានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយកង កម្លាំងយោធារបស់ប្រទេសអ៊ុយក្រែ នាកាលពីថ្ងៃម្សិលមិញ។

យោងតាមការអះអាងដោយអភិបាលក្រុង Belgorod និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងថាកងកម្លាំងយោធាអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារចូលទៅដល់ភូមិមួយកន្លែង និងបានសម្លាប់បុរសម្នាក់ជាជនស៊ិវិលខណៈដែលប្រពន្ធរងគ្រោះ ធ្ងន់ត្រូវបានបញ្ជូណទៅកាន់មន្ទីរពេទ្យ។

ក្នុងហេតុការណ៍នេះផងដែរពលរដ្ឋស៊ីវិលក្នុងភូមិ Kozinka ប្រមាណជាជាង១០០នាក់ ត្រូវបានជន្លៀសរកកន្លែងសុវត្ថិភាពក្នុងពេលដែលមាន ការបាញ់តបតគ្នាប៉ុន្តែមកដល់ពេលនេះ កងកម្លាំងយោធារុស្សីបានដណ្តើមទីតាំងនេះមកកាន់កាប់វិញហើយ។

គួរឲ្យដឹងដែរថាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពណ៌នាការលុកលុយកាលពីថ្ងៃអង្គារ ថា ជាបញ្ហានៃការព្រួយបារម្ភយ៉ាងខ្លាំង ដោយបន្ថែមថាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន នឹងបន្តដើម្បីការពារព្រឹត្តិការណ៍បែបនេះនាពេលអនាគត៕

ប្រែសម្រួល៖ស៊ុនលី

To Top