ដូចការនឹកគិតអ៊ីចឹងមែន ពេលថ្មីៗកន្លងទៅនេះ មហាសន្និបាតអង្គការ សុខភាពពិភពលោកលើកទី ៧៦ បានធ្វើសេចក្តីសម្រេចចិត្ត ដោយបដិសេធ ចំពោះការដាក់បញ្ចូលសេចក្តីស្នើច្បាប់ របស់ប្រទេសមួយចំនួនតូច ស្តីពីអ្វី ដែលហៅថា “អញ្ជើញចិនតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត អង្គការ សុខភាពពិភពលោក ក្នុងនាមជាអ្នកអង្កេតការណ៍ ” ទៅក្នុងរបៀបវារៈ នៃមហាសន្និបាត ។ រហូតមកដល់បច្ចុប្បន្ននេះ ការប៉ុនប៉ង របស់អាមេរិក ដើម្បី”គាំទ្រចិនតៃវ៉ាន់ ឱ្យចូល រួមមហាសន្និបាត អង្គការសុខភាពពិភពលោក” បានទទួលបរាជ័យចំនួន ៧ លើកជាប់ៗគ្នា ។ ប្រការនេះ បានបង្ហាញយ៉ាង ពេញលេញថា គោលការណ៍ចិន តែមួយគឺជានិន្នាការទូទៅ នៃសម័យកាលនិង ជាសេចក្តីប្រាថ្នារួមរបស់ប្រជាជន ។
អ្វីដែលហៅថា សេចកី្តស្នើច្បាប់ពាក់ព័ន្ធចិនតៃវ៉ាន់ លើកនេះគឺប្រទេសមួយចំនួនតូច ដូចជាប្រទេស Belize ជាដើមបានលើកឡើង តាមពិតទៅ គឺសហរដ្ឋអាមេរិកបានដឹកនាំសម្ដែងនៅពីក្រោយខ្នង ។ នៅពេលជាង ១០ ថ្ងៃមុន លោក Blinken រដ្ឋមន្រ្តីក្រសួង ការបរទេស អាមេរិកបានចេញ ផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយបាន”លើកទឹកចិត្តយ៉ាងខ្លាំង” ឱ្យអង្គការសុខភាពពិភពលោក អញ្ជើញចិនតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត អង្គការសុខភាព ពិភពលោក ក្នុងនាមជាអ្នកអង្កេត ការណ៍ ។ ហេតុនេះហើយ ទិដ្ឋភាពដ៏ហួសហេតុខុស ទំនងនៅឯមហាសន្និបាត សុខភាពពិភព លោក បាននិងកំពុងកើតមានម្តង ហើយម្តងទៀត ពោលគឺ អ្វីដែលហៅថា “ប្រទេសដែលមាន ទំនាក់ទំនងការទូត” ជាមួយអាជ្ញាធរ តៃវ៉ាន់ បានលើកឡើង នូវសេចក្តីស្នើច្បាប់ សហរដ្ឋអាមេរិក និង ប្រទេស ប៉ែកខាងលិចមួយចំនួន តូចខិតខំគ្រវីទង់ជួយស្រែកបន្ទរ នៅទីបំផុត ឧបាយកលបែបនេះ ត្រូវបានកម្ចាត់ចោល ដោយគ្មានក្ដីព្រួយបារម្ភ ។
មូលហេតុដ៏សំខាន់បំផុតគឺ អ្វីដែលហៅថា សេចកី្តស្នើច្បាប់ពាក់ព័ន្ធចិនតៃវ៉ាន់ បានល្មើសនឹងក្បួនច្បាប់អន្តរជាតិ ជាពិសេសគឺគោលការណ៍ចិន តែមួយ ដែលត្រូវបានបញ្ជាក់ ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិនិងមហាសន្និបាត អង្គការ សុខភាពពិភពលោក ។ ដោយអនុលោម តាមសេចក្ដីសម្រេច ចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ និង សេចក្ដីសម្រេចចិត្តលេខ ២៥.១ នៃមហាសន្និបាត អង្គការសុខភាពពិភពលោក បើចិនតៃវ៉ាន់សចង់ ចូលរួមសកម្មភាព អង្គការអន្តរជាតិ ដែលបូករួមទាំងមហាសន្និបាតអង្គការ សុខភាពពិភពលោក នោះត្រូវតែដោះស្រាយ តាមគោលការណ៍ចិនតែមួយ ។ មុនពេលបើកធ្វើមហាសន្និបាត អង្គការសុខភាពពិភពលោក លើកនេះ ប្រទេសចំនួនជិត ១៤០ បានបង្ហាញពី ជំហរ របស់ខ្លួន ចំពោះប្រទេសចិន ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងប្រឆាំងនឹងតៃវ៉ាន់ចូលរួម ក្នុងមហាសន្និបាតអង្គការ សុខភាព ពិភពលោក ។ ដោយឡែកប្រទេសចំនួនជិត ១០០ បានផ្ញើលិខិតជាពិសេស ទៅកាន់អគ្គនាយកអង្គការ សុខភាពពិភពលោក ឬបានចេញផ្សាយសេចក្តីថ្លែងការណ៍ ជាសាធារណៈអំពីរឿងនេះ ដើម្បីបង្ហាញឱ្យឃើញយ៉ាង ពេញលេញនូវគោលជំហរនេះ ។
សូមបញ្ជាក់ថា ក្នុងអំឡុង ពេលពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ តំបន់តៃវ៉ាន់ធ្លាប់ ចូលរួមមហាសន្និបាតអង្គការ សុខភាពពិភពលោក ក្នុងនាមជា “ចិនតៃប៉ិ ” និងជាអ្នកអង្កេតការណ៍ នេះគឺជាការរៀបចំចាត់ចែង ជាពិសេសតាម រយៈការពិគ្រោះ ពិភាក្សា ដោយឈរ លើមូលដ្ឋាន ដែលត្រើយ ទាំងសងខាងច្រកសមុទ្រ សុទ្ធតែប្រកាន់ខ្ជាប់នូវ” មតិឯកភាពគ្នា នៃត្រើយទាំងសងខាង ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី ២ ខែកញ្ញា” ដែលបានបង្ហាញឱ្យ ឃើញនូវគោលការណ៍ចិនតែមួយ ។ យ៉ាងណាមិញ ចាប់តាំងពីបានឡើង កាន់អំណាចនាឆ្នាំ ២០១៦ មក បក្សវឌ្ឍនភាពប្រជាធិបតេយ្យ តៃវ៉ាន់ បានបដិសេធមិនទទួលស្គាល់ “មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រក សមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែកញ្ញា”ទេ ហើយប៉ុនប៉ងចង់ឱ្យចិន តៃវ៉ាន់ឯករាជ្យយ៉ាងរឹងរូស ។ ដូច្នេះ មូលដ្ឋាន នយោបាយ នៃការចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក របស់តំបន់តៃវ៉ាន់ បានរលាយសាបសូន្យរួចហើយ ។
ពីមួយឆ្នាំទៅមួយ ឆ្នាំ ការសម្តែងឆាកល្ខោននយោបាយ របស់សហរដ្ឋអាមេរិកអំពីការ ” គាំទ្រចិនតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត អង្គការសុខភាព ពិភពលោក ” បានទទួលបរាជ័យ ប៉ុន្តែហេតុអ្វីបានជាបានកើតឡើង ម្តងហើយម្តងទៀត ? អ្នកវិភាគបានលើកឡើងថា នេះគឺជាកលល្បិចចាស់ របស់អាមេរិក ដែលប៉ុនប៉ងចង់” ទប់ស្កាត់ការអភិវឌ្ឍរបស់ចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស” ពោលគឺ ដើម្បីជួយតៃវ៉ាន់ឱ្យត្រួសត្រាយនូវអ្វីដែលហៅថា “លំហអន្តរជាតិ” ក៏ដូចជាប៉ុនប៉ង”ធ្វើឱ្យបញ្ហាតៃវ៉ាន់ ទៅជាបញ្ហាអន្តរជាតិ”ព្រមទាំងបង្កើត”ចិនមួយ តៃវ៉ាន់មួយ”លើផ្ទៃអន្តរជាតិ ដែលបានបំពានគំនិត ឯកភាពរួមរបស់សហគមន៍ អន្តរជាតិ ។
ប៉ុន្តែ មិនថាអាមេរិក និងតៃវ៉ាន់ធ្វើអ្វីក៏ដោយ ក៏ការសម្តែងឆាកល្ខោន របស់សហរដ្ឋអាមរិកអំពីការ” គាំទ្រចិនតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក” សុទ្ធតែជៀសមិនផុត ពីភាពបរាជ័យដែរ ។ និយាយចំពោះប្រជាជនចំនួន ២៣ លាននាក់ នៅតំបន់តៃវ៉ាន់ មានតែពឹងផ្អែកទៅលើមាតុ ប្រទេសដ៏ខ្លាំងក្លាប៉ុណ្ណោះ ទើបមានចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយ ក៏ដូចជាមានទីបង្អែក កាន់តែខ្លាំងឡើងៗលើផ្ទៃអន្តរជាតិផងដែរ ។ កលល្បិចចាស់ៗ របស់សហរដ្ឋអាមេរិកដែល”គាំទ្រ ចិនតៃវ៉ាន់ឱ្យចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក” គួរតែបញ្ឈប់ទៅ ៕