ព័ត៌មានអន្តរជាតិ

ភ្នាក់ងារចារកម្ម​ កំពូល​របស់​រុស្ស៊ី​​ ប្រាប់​អាមេរិក​ និង​អង់គ្លេស ​ឲ្យ​ទៅ​ឋាននរកទៅ

បរទេស៖ប្រធានទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់ប្រទេសរុស្សីលោក Sergey Naryshkin កាលពីថ្ងៃពុធម្សិលមិញនេះបានលើកឡើងថាទាំងសហរដ្ឋអាមេរិក និងអង់គ្លេសមិនគួរបង្កបញ្ហាដល់ប្រទេសអ៊ីរ៉ង់ឡើយ។

យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រូបនេះក៏បានអំពាវនាវដែរថាប្រជាជាតិ ទាំងពីរកំពុងមានភាពអាក់អន់ចិត្តខ្លាំងចំពោះជោគជ័យយ៉ាងធំធេង នៃកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុង ការផ្សះផ្សាអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត។

ថ្លែងកាលពីថ្ងៃពុធម្សិលមិញនេះដែរលោក Naryshkin ក៏បានពោលដែរថា៖ក្រុមAnglo-Saxonsគួរថែរក្សាជម្លោះស៊ីវិលផ្ទៃក្នុងរបស់ពួកគេ ឬប្រសើរជាងនេះ ពួកគេគួរនាំគ្នាទៅជួបមិត្តចាស់របស់គេ នៅឋាននរកទៅចុះ។

គួរឲ្យដឹងដែរថាចារកម្មកំពូលរបស់រុស្ស៊ី បានអះអាងទៀតថា មហាអំណាចលោកខាងលិច អាចដើរតួនាទីក្នុងការធានាសន្តិសុខ និងវិបុលភាពពិភពលោក ប៉ុន្តែគ្រាន់តែជាមជ្ឈមណ្ឌលមួយក្នុង ចំណោមមជ្ឈមណ្ឌលជាច្រើននៃពិភពលោកពហុប៉ូលប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top