ព័ត៌មានអន្តរជាតិ

អារ៉ាប់ប៊ីសាអូឌីត ស្តារទំនាក់ទំនងការទូតឡើងវិញ ជាមួយកាណាដា ក្រោយប្រេះឆាគ្នាជាង ៥ឆ្នាំ

រីយ៉ាដ៖ ក្រសួងការបរទេសអារ៉ាប៊ីសារសាអូឌី បានប្រកាសនៅថ្ងៃពុធថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកាណាដា បានព្រមព្រៀងគ្នា ដើម្បីស្តារទំនាក់ទំនងការទូត និងតែងតាំងតំណាង លោកឯកអគ្គរដ្ឋទូតនៅឡើយ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយផ្អែកលើបំណងប្រាថ្នារបស់ ភាគីទាំងពីរក្នុងការស្តារទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។

ក្រសួងការបរទេសកាណាដា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសកាណាដា បានតែងតាំងឯកអគ្គរដ្ឋទូតថ្មីមួយ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបានបន្ដថា ការផ្លាស់ប្ដូរនេះអនុវត្តតាម ការពិភាក្សារវាងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman bin Abdulaziz Al Saud និង នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ក្នុងកិច្ចប្រជុំកំពូល APEC នៅរដ្ឋធានីបាងកក ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ។

អារ៉ាប៊ីសាអ៊ូឌីត បានដកឯកអគ្គរដ្ឋទូតរបស់ខ្លួន ពីប្រទេសកាណាដាក្នុងឆ្នាំ២០១៨ បន្ទាប់ពីមានជម្លោះជុំវិញតម្រូវការ របស់ប្រទេសកាណាដា ចំពោះប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីដោះលែងសកម្មជន ដែលត្រូវបានឃុំខ្លួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top