ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែត ជាលើកទី៣ ក្រោយការបាញ់បរាជ័យ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ថា ក្រសួងវិទ្យាសាស្ត្របានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងបាញ់បង្ហោះរ៉ុក្កែតអវកាស Nuri នៅម៉ោង៦និង២៤នាទីល្ងាច ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការបាញ់បង្ហោះត្រូវបានលុបចោលមួយថ្ងៃមុននេះ ដោយសារបញ្ហាបច្ចេកទេស ។

ការបាញ់បង្ហោះនេះជាលើកទី៣នៃគ្រាប់រ៉ុក្កែត Nuri នឹងបង្ហាញពីជំហានដ៏សំខាន់មួយនៅក្នុងកម្មវិធីអវកាសដំបូងបង្អស់របស់ប្រទេសកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះស្វែងរកការក្លាយជាតួអង្គសំខាន់ក្នុងការប្រជែងកាន់តែខ្លាំងជាមួយប្រទេសជិតខាងរបស់ខ្លួន ។

ក្រសួងបានលុបចោលការបាញ់បង្ហោះដែលបានគ្រោងទុកនៅថ្ងៃពុធ តែប៉ុន្មានម៉ោងមុនម៉ោងកំណត់ ដោយលើកឡើងពីបញ្ហាបច្ចេកទេស ដែលក្រុមមន្ត្រីបានអះអាងថា ជាកំហុសទំនាក់ទំនងនៅក្នុងប្រព័ន្ធដែលគ្រប់គ្រងធុងអេលីយ៉ូមនៅលើបន្ទះបាញ់បង្ហោះ ។ ពួកគេបានឲ្យដឹងថា បញ្ហានោះត្រូវបានដោះស្រាយបន្ទាប់ពីធ្វើការពេញមួយយប់ ។

លោក Oh Tae-seok អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បានប្រាប់ដល់សន្និសីទខ្លីមួយថា “វិស្វករបានកែប្រែកម្មវិធីគ្រប់គ្រង ហើយទីបំផុតយើងបានបញ្ជាក់តាមរយៈការធ្វើតេស្តម្តងហើយម្តងទៀតថា វាដំណើរការប្រកបដោយស្ថិរភាព” ។

គូរបញ្ជាក់ថា កូរ៉េខាងត្បូង បានបាញ់បង្ហោះផ្កាយរណប Nuri ដោយជោគជ័យនៅក្នុងការសាកល្បងលើកទី២របស់ខ្លួនកាលពីខែមិថុនាឆ្នាំមុន ដោយដាក់ផ្កាយរណបដែលធ្វើការ និងអត់ចេះសោះចូលទៅក្នុងគន្លងតារាវិថី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top