បរទេស៖ ប្រទេសចិនត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយប្រទេស អារ៉ាប៊ីសាអូឌីត និង ប្រទេសអេហ្ស៊ីប ដើម្បីលក់អាវុធថ្មីៗជាច្រើនប្រភេទទៅឱ្យរដ្ឋអារ៉ាប់ ទាំងពីរ រួមទាំងយន្តហោះចម្បាំង Chengdu J-10C ដែលជាយន្តហោះចម្បាំងបង្កើតជាឆ្អឹងខ្នង នៃកងទ័ពអាកាសរំដោះប្រជាជន (PLAAF) ផងដែរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា របាយការណ៍កាលពីថ្ងៃច័ន្ទដែលចេញផ្សាយដោយ Tactical Report ដែលជាសេវាស៊ើបការណ៍សម្ងាត់ ដែលមានមូលដ្ឋាននៅទីក្រុង Beirut បានអះអាងថា ឧស្សាហកម្មយោធាអារ៉ាប៊ីសាអូឌីត (SAMI) បច្ចុប្បន្ន កំពុងពិភាក្សាជាមួយសាជីវកម្ម China North Industries Group Corporation (Norinco) ដើម្បីទិញយន្តហោះចម្បាំង, យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ និងប្រព័ន្ធការពារដែនអាកាស។
ទីភ្នាក់ងារនេះក៏បាននិយាយផងដែរថា ការចរចាបានបន្តរវាងកងទ័ពអាកាសអេហ្ស៊ីប និងក្រុមឧស្សាហកម្មយន្តហោះ Chengdu Aircraft ដោយភាគីទាំងពីរបានជួបប្រជុំគ្នានៅខាងក្រៅ នៃពិព័រណ៍សមុទ្រ និងលំហអាកាសអន្តរជាតិ Langkawi នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអង្គារ។
ទីក្រុងគែរ (អេហ្ស៊ីប) ស្វែងរកយន្តហោះចម្បាំង Chengdu’s J-10C រាប់សិបគ្រឿង ដែលទើបតែត្រូវបានលក់នៅក្រៅប្រទេស ទៅឱ្យប៉ាគីស្ថានមកទល់ពេលនេះ។
រដ្ឋាភិបាលទីក្រុង រីយ៉ាដ (អារ៉ាប៊ីសាអូឌីត) ត្រូវបានគេរាយការណ៍ថា ក៏កំពុងស្វែងរកទិញយានប្រយុទ្ធ Sky Saker FX80 ដែលជាយានជំនិះគ្មានមនុស្សបើក (UAV) ។
យន្តហោះគ្មានមនុស្សបើក CR500 (VTOL) UAV; មីស៊ីល Cruise Dragon 5 និង ប្រព័ន្ធអាវុធដែនអាកាស 10 loitering munitions និងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី HQ-17AE ដែលមានប្រភពមកពីប្រព័ន្ធ Tor-M1 SHORAD របស់រុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា