ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បរិហារចំពោះការ បង្កើតយន្តការចែករំលែក ព័ត៌មានត្រីភាគី

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើង បានបរិហារចំពោះការបង្កើត យន្តការចែករំលែកព័ត៌មានត្រីភាគី ក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលបានលើកឡើង ក្នុងកិច្ចប្រជុំកំពូលនៃក្រុម G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។

មេដឹកនាំនៃប្រទេសទាំង៨ នាពេលថ្មីៗនេះបានអះអាងសារជាថ្មី អំពីការចែករំលែកព័ត៌មាន អំពីមីស៊ីលរបស់ (កូរ៉េខាងជើង) ក្នុងពេលជាក់ស្តែង ដែលជាយន្តការមួយ ដែលពួកគេប្តេជ្ញាបង្កើតឡើង កាលពីខែវិច្ឆិកាឆ្នាំមុន ដោយបង្ហាញថា “គម្រោងនៃការបង្កើត ប្រព័ន្ធចែករំលែកព័ត៌មាន ត្រីភាគីកំពុងត្រូវបានជំរុញឲ្យឆ្ពោះទៅមុខ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងការ អត្ថាធិប្បាយមួយថា ជាដំណាក់កាលចុងក្រោយ ។

អត្ថបទនេះបានកត់សម្គាល់ថា សហរដ្ឋអាមេរិក មានបំណងចង់បង្កើតសម្ព័ន្ធភាពយោធាត្រីភាគីដែលជា “កំណែអាស៊ីនៃអង្គការ NATO” នៅក្នុងតំបន់អាស៊ីឦសាន ខណៈដែលតំបន់នេះ បានឃើញពីការដាក់ពង្រាយទ្រព្យសម្បត្តិ យុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ជាញឹកញាប់ជាងមុន និងការកើតមានជាសាធារណៈ កាន់តែច្រើនអំពី សហរដ្ឋអាមេរិក-ជប៉ុន និងសមយុទ្ធយោធារួមគ្នា របស់កូរ៉េខាងត្បូង ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top