បរទេស ៖ ក្រសួងការបរទេស នៃប្រទេសរុស្សី បានធ្វើការកោះហៅមន្ត្រីទូត របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ដើម្បីបំភ្លឺនូវអ្វីដែលរុស្សី បានហៅថា ជាសេចក្តីថ្លែងការណ៍ បង្កហេតុពីសំណាក់ទឹកប្រឹក្សាសន្តិសុខ ជាន់ខ្ពស់របស់អាមេរិក និងជាជំនួយការ របស់ប្រធានាធិបអាមេរិកផង។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយក្រសួង ការបរទេសបានអះអាងថា លោក Jake Sullivan មន្ត្រីជាន់ខ្ពស់ជំនួយការ របស់ប្រធានាធិបតីអាមេរិក លោក Joe Biden គឺជាអ្នកជួយគាំទ្រ ការ វាយប្រហារដោយកងកម្លាំង ទ័ពអាកាសអ៊ុយក្រែន ប្រឆាំងទៅនឹងប្រទេសរុស្សី ក្នុងទឹកដីរុស្សីដែលរួមមានទាំងតំបន់ Crimea និងតំបន់ Belgorod ផង។
រដ្ឋាភិបាល ទីក្រុងមូស្គូ បានចេញមកធ្វើការឆ្លើយតប និងប្រឆាំងយ៉ាងខ្លាំងក្លា នូវអ្វីដែលជាសេចក្តីថ្លែងការណ៍ របស់លោក Sullivan ថា គឺជារឿង ដែលមិនអាចទទួលយក បានហើយចោទប្រកាន់ថា អាវុធនិងសំភារៈយោធា ដែលអាមេរិកបានផ្តល់ឲ្យអ៊ុយក្រែន គឺកំពុងត្រូវបានប្រើប្រាស់ក្នុងរូបរាង ជាសកម្មភាពភេវរកម្ម ទៅវិញនោះទេ។
រំលឹកដែរថា កាលពីសប្តាហ៍កន្លងមកនេះ មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិ អាមេរិករូបនេះបានថ្លែងបែបនេះថា ពួកយើងមិនបានកំណត់ ចំពោះការវាយប្រហារ ដោយអ៊ុយក្រែន ចូលទៅក្នុងទឹកដីរបស់រុស្សីឡើយ ប៉ុន្តែវាត្រូវតែដាច់ខាតស្ថិត នៅក្នុងបន្ទាត់ព្រំដែនអន្តរជាតិ ទទួលស្គាល់ ប៉ុន្តែអាមេរិកជឿជាក់ថា តំបន់ Crimea គឺជាដែនដីរបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី