តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមនុស្ស៤នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ ដ៏កម្រមួយនៅក្នុងប្រទេសជប៉ុន។
ជនជាប់ចោទបានចាក់ស្ត្រីម្នាក់ និងបានបាញ់ប៉ូលិស២នាក់ ដោយកាំភ្លើងតាមប្រមាញ់ក្នុងខេត្ត Nagano។ ការស្លាប់ជនទី៤ត្រូវបានបញ្ជាក់នៅពេលក្រោយ ។
ប៉ូលិសបានដាក់ឈ្មោះជនសង្ស័យថា Masanori Aoki អាយុ៣១ឆ្នាំ ជាកូនប្រុសរបស់អ្នកនយោបាយ ក្នុងស្រុកមួយរូប ។
គេបានដឹងថា អំពើហិង្សាដោយកាំភ្លើង នៅតែជារឿងកម្របំផុត នៅក្នុងប្រទេសជប៉ុន បើទោះបីជាមានការសម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីខែកក្កដាឆ្នាំមុនក៏ដោយ ។
ការបាញ់សម្លាប់មន្ត្រីប៉ូលិសច្រើននាក់ គឺជារឿងកម្រជាងមុន ដោយហេតុការណ៍ ចុងក្រោយកើតឡើងជាង៣០ឆ្នាំមុន ។
នៅក្នុងឧប្បត្តិហេតុកាលពីថ្ងៃព្រហស្បតិ៍ ប៉ូលិសបានទទួលទូរស័ព្ទនៅម៉ោងប្រហែល១៦និង២៥នាទី ម៉ោងសកល អំពីបុរសម្នាក់ដែលបានដេញតាម ហើយបន្ទាប់មកបានចាក់សម្លាប់ស្ត្រីម្នាក់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ បានផ្សព្វផ្សាយដូច្នេះ ។
សាក្សីម្នាក់ដែលធ្វើការ នៅវាលស្រែក្បែរនោះបានប្រាប់ដល់សារព័ត៌មានក្យូដូ យ៉ាងដូច្នេះថា ការវាយប្រហាររបស់បុរស នោះមកលើជនរងគ្រោះដំបូង របស់គាត់ត្រូវបានធ្វើឡើងជាមួយនឹង កាំបិតប្រវែងប្រហែល៣០សង់ទីម៉ែត្រ ។
ហេតុផលរបស់គាត់មិនច្បាស់លាស់ទេ ។ ពេលសាក្សីសួរទៅជនសង្ស័យថា ហេតុអ្វីបានចាក់សម្លាប់ស្ត្រីនោះ គាត់ឆ្លើយថា” ខ្ញុំសម្លាប់នាងព្រោះចង់…” ។
លោក Aoki ដែលត្រូវបានគេរាយការណ៍ថា ដែលបានពាក់ឯកសណ្ឋានក្លែងក្លាយ មួក វ៉ែនតា និងម៉ាស់ បន្ទាប់មកបានចោទប្រកាន់ថា បានបាញ់មន្ត្រីប៉ូលិស ដែលបានបាញ់តតាំងជាមួយគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា