ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន គ្រោងចេញច្បាប់ ដាក់ទោសពលរដ្ឋ ជាបុរសដែលរត់គេចខ្លួន ទៅក្រៅប្រទេស

បរទេស ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Igor Klimenko កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងប្រាប់ទៅ កាន់ក្រុមអ្នកកាសែត RBK Ukraina ថាអជ្ញាធរអ៊ុយក្រែន កំពុងរៀបចំផែនការ ក្នុងការកាត់ទោស ចំពោះពលរដ្ឋអ៊ុយក្រែន ជាបុរសៗទាំងឡាយណា ដែលបានព្យាយាមក្នុងការចាកចេញ ពីប្រទេសក្នុងអំឡុងពេល នៃការអនុវត្តច្បាប់អជ្ញាសឹកបែបនេះ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ពួកគេទាំងនោះនឹងត្រូវរាប់បញ្ចូលថា បានប្រឆាំងទៅនឹងច្បាប់ ខណៈដែលអជ្ញាធរបានរកឃើញថា ការប៉ុនប៉ង់ភៀសខ្លួន របស់ពួកគេមានចំនួនយ៉ាងច្រើន ជាងរៀងរាល់ថ្ងៃ តាមតំបន់នានានៅក្នុងប្រទេសនិង គិតចាប់តាំងតែពីមានជម្លោះ។

លោកបន្តថា បន្ទាប់ពីសង្គ្រាមអាចបញ្ចប់ ទៅប្រទេសអ៊ុយក្រែន នឹងធ្វើគ្រប់យ៉ាងក្នុងការរំលឹកពលរដ្ឋ គ្រប់គ្នាអំពីអ្វីដែលពួកគេបានចូលរួម និងបានធ្វើជាមួយគ្នា ក្នុងអំឡុងពេលនេះ។

លោករដ្ឋមន្ត្រីក៏បានទទួលស្គាល់ថា បុរសជនជាតិអ៊ុយក្រែន ជាច្រើននៅតែស្វែងរកការរត់ភៀស ខ្លួនទៅបរទេស ជាងមួយឆ្នាំមកហើយ បន្ទាប់ពីជម្លោះបានចាប់ផ្តើមហើយយើង បានចាប់ខ្លួនមនុស្សបែបនេះ ជារៀងរាល់ថ្ងៃផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top