ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន កំពុងស្នើសុំមីស៊ីល ចំងាយឆ្ងាយប្រភេទ Taurus ពីប្រទេសអាល្លឺម៉ង់

បរទេស៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានធ្វើការស្នើសុំរដ្ឋាភិបាលក្រុងប៊ែរឡាំង ក្នុងការផ្គត់ផ្គង់មីស៊ីលចំងាយឆ្ងាយ ដើម្បីឲ្យកងកម្លាំងរបស់ខ្លួន អាចធ្វើការវាយប្រហារ ចូលដល់រដ្ឋាធានីក្រុងមូស្គូ ប្រទេសរុស្សី។

កាលពីថ្ងៃសុក្រ កាសែតអាល្លឺម៉ង់ Zeitung បានចេញផ្សាយថាប្រភពពី ក្នុងជួររដ្ឋាភិបាលចំនួន២នាក់ បានអះអាងថាអ៊ុយក្រែន កំពុងធ្វើការស្នើសុំជាបន្ទាន់ នូវមីស៊ីលប្រភេទ Taurus ដែលផលិតនៅអាល្លឺម៉ង់ និងស៊ុយអែត ដោយសារតែមីស៊ីលប្រភេទនេះ អាចបំពាក់ជាមួយនឹង យន្តហោះចម្បាំង F-16 ដែលអាមេរិកទំនងជានឹងផ្តល់ឲ្យអ៊ុយក្រែន ក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រធានាធិបតីអ៊ុយក្រែន ​លោក Vladimir Zelensky ធ្លាប់បានគេដឹងកន្លងរួចមកហើយថា បានព្យាយាមស្នើសុំមីស៊ីលប្រភេទនេះ នៅអំឡុងពេលនៃកិច្ចប្រជុំ ជាមួយនឹងអធិកាបតីអាល្លឺម៉ង់ Olaf Scholz ម្តងដែរ កាលពីដើមខែកន្លងមក។

ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានការតបតណាមួយ ពីសំណាក់រដ្ឋាភិបាល ទីក្រុងប៊ែរឡាំង ឡើយ ចំពោះមីស៊ីលប្រភេទនេះ ពីព្រោះថាធ្លាប់បានបដិសេធម្តងដែរហើយ មិនផ្តល់យន្តហោះចម្បាំង F-16 តាមការស្នើសុំ របស់អ៊ុយក្រែនឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top