បរទេស៖ប្រទេសអ៊ុយក្រែនបានធ្វើការស្តារឡើងវិញនូវ ការនាំចូលថាមពលពីប្រទេសរ៉ូមេនីនិងប្រទេសស្លវ៉ាគី កាលពីចុងសប្តាហ៍ កន្លងមកនេះដើម្បីទប់ទល់នឹងការប្រើប្រាស់ ចាំបាច់ដែលកំពុងខ្វះខាតក្នុងប្រទេសនាពេល បច្ចុប្បន្ន។
យោងតាមការបញ្ជាក់ដោយក្រុមហ៊ុនរដ្ឋ Ukrenergo និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតថាបណ្តាញអគ្គិសនីរបស់ជាតិបានទទួលជំនួយជាបន្ទាន់ ពីប្រព័ន្ធអគ្គិសនីរបស់ប្រទេសរ៉ូមេនីកាលពីថ្ងៃសៅរ៍ប៉ុន្តែមិនមានក្នុងរូបភាពជាការជួញដូរនោះឡើយហើយបានហៅថា វាជាសកម្មភាពឆ្លើយតបជា បន្ទាន់មួយខណៈដែល Ukrenergo កំពុងខ្វះខាតខ្លាំង។
កាលពីថ្ងៃអាទិត្យក្រុមហ៊ុនជាតិអ៊ុយក្រែននេះក៏បានធ្វើការ នាំចូលថាមពលពីប្រទេសស្លូវ៉ាគីផង ដែរទោះបីជាបញ្ជាក់ថាមិនសូវជាមានទំហំច្រើនក្តីប៉ុន្តែអ៊ុយក្រែន បានធ្វើការអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការប្រើប្រាស់ថាមពលដោយសន្សំសំចៃ បំផុតជាពិសេសពេលរសៀល។
គួរឲ្យដឹងដែឬថាកាលពីឆ្នាំ២០២១ ថាមពលរបស់អ៊ុយក្រែនដែលអាចផលិតបានមានទៅដល់៥៨,២ ជីហ្គាវ៉ាត់ប៉ុន្តែគិតត្រឹមចុងសប្តាហ៍កន្លងមកនេះអ៊ុយក្រែន មានការខ្វះខាតដល់ទៅ៤០ភាគរយ គិតត្រឹមខែឧសភាឆ្នាំ២០២៣នេះ៕
ប្រែសម្រួល៖ស៊ុនលី