ព័ត៌មានអន្តរជាតិ

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតរបស់ Wall Street Journal ​គ្រាន់តែជាការ​រំខាន​ដល់​កិច្ចប្រឹងប្រែង ​សន្តិភាពអ៊ុយក្រែន ​ប៉ុណ្ណោះ

ប៉េកាំង៖ នៅថ្ងៃដែលអ្នកតំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី លោក Li Hui បានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ក្នុងជើងចុងក្រោយនៃដំណើរកម្សាន្តអឺរ៉ុបរបស់លោក កាសែត Wall Street Journal (WSJ) បានចេញផ្សាយអត្ថបទមួយ ដែលផ្ទុយទាំងស្រុងពីការពិត និងមានតែរឿងប្រឌិត។

អាកប្បកិរិយាបែបនេះដែលប៉ុនប៉ងដាក់ទស្សនៈ និងការអនុវត្តរបស់ខ្លួនលើអ្នកដទៃ តាមពិតជាការរារាំងដល់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ហេតុការណ៍​បាន​បង្ហាញ​ថា ការ​ដុត​ភ្លើង​ដោយ​ខ្វាក់​ភ្នែក​អាច​ធ្វើ​ឱ្យ​ជម្លោះ​កាន់តែ​តានតឹង និង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្សជាតិ​ថែម​ទៀត ។

អត្ថបទបានចាប់ផ្តើមដោយបញ្ជាក់ថា បេសកជនចិន បានផ្ញើសារយ៉ាងច្បាស់ថា “សម្ព័ន្ធមិត្តរបស់អាមេរិក នៅអឺរ៉ុបគួរតែអះអាងអំពីស្វ័យភាពរបស់ពួកគេ និងជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយទុកឱ្យរុស្ស៊ីកាន់កាប់ផ្នែកខ្លះនៃប្រទេសជិតខាងតូចរបស់ខ្លួនដែលខ្លួនកាន់កាប់ឥឡូវនេះ” ដោយចោទប្រកាន់ចិន ពីការព្យាយាមបំបែកលោកខាងលិច។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែល WSJ ទទួលបាន គឺការបដិសេធពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ។ នៅថ្ងៃទី២៧ ខែឧសភា លោក Kuleba បានឲ្យដឹងនៅក្នុងសារវីដេអូថាបន្ទាប់ពីអត្ថបទនេះបានលេចចេញមកលោក បានទាក់ទងមិត្តរួមការងាររបស់លោកភ្លាមៗ នៅក្នុងរដ្ឋធានីអ៊ឺរ៉ុបដែលបានទៅទស្សនាដោយ Li ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ បានបញ្ជាក់ថា ការចរចាអំពីអ្វីដែល WSJ បានស្នើត្រូវបានធ្វើឡើងនោះទេ។

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning បានឲ្យដឹងថា លោកស្រីបានកត់សម្គាល់ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បាននិយាយជាសាធារណៈថា លោកបានទាក់ទងភាគីផ្សេងទៀត ហើយគ្មានប្រទេសណាមួយបានឲ្យដឹងថា លោក Li បានធ្វើការកត់សម្គាល់ដែលបានរាយការណ៍ដោយ WSJ ។

លោក Song Zhongping ដែលជាអ្នកជំនាញខាងយោធាចិន និងជាអ្នកអត្ថាធិប្បាយទូរទស្សន៍បានកត់សម្គាល់ថា លោក Kuleba ដឹងយ៉ាងច្បាស់អំពីឥទ្ធិពលរបស់ចិន ហើយវាមិនអាចទៅរួចទេ សម្រាប់បេសកជនចិនក្នុងការបញ្ចេញទស្សនៈបែបនេះ។

គោលដៅរបស់ចិន គឺជំរុញកិច្ចចរចាសន្តិភាព ហើយសំណើសន្តិភាព ១២ចំណុចបានចែងយ៉ាងច្បាស់នូវគំនិត និងសំណូមពររបស់ខ្លួន ដូច្នេះហើយ ពាក្យចចាមអារ៉ាម ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក គ្រាន់តែជាការប៉ុនប៉ង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះតួនាទីរបស់បេសកជនចិន ក្នុងការសម្របសម្រួលជម្លោះរុស្ស៊ី-អ៊ុយក្រែនប៉ុណ្ណោះ។

លោក Song បានលើកឡើងថា “តាមទស្សនៈរបស់អាមេរិក វាគ្រាន់តែសង្ឃឹមថា ចិនអាចធ្វើរឿងមួយ គឺធ្វើឱ្យរុស្ស៊ីដកទ័ពចេញ។ តាមតក្កវិជ្ជារបស់អាមេរិក ប្រសិនបើរុស្ស៊ី មិនធ្វើបែបនេះទេ ចិនមិនបំពេញទំនួលខុសត្រូវអន្តរជាតិរបស់ខ្លួនឡើយ”។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា អ្នកផ្តួចផ្តើមគំនិតនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺអាមេរិក ប៉ុន្តែខ្លួននៅតែបន្តបន្ទោសចិន ដែលចិន នឹងមិនទទួលយក។ លោក បន្ដថា “វាមិនអាចទៅរួចទេ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្លាស់ប្តូរជំហររបស់ខ្លួនលើបញ្ហានេះ។ ដូច្នេះហើយ យើងត្រូវបញ្ជាក់ការពិត និងការពារសហគមន៍អន្តរជាតិ ដែលត្រូវបានបំភាន់ដោយពាក្យចចាមអារ៉ាម” ៕ប្រែសម្រួល ឈូក បូរ៉ា

To Top