វ៉ាស៊ីនតោន៖ លោក Austin រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក គ្រោងនឹងធ្វើដំណើរទៅកាន់ ប្រទេសសិង្ហបុរី នៅចុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចសន្ទនា Shangri-La ដែលជាកិច្ចប្រជុំកំពូល ផ្នែកការពារជាតិ ដែលគាត់បានជួបជាមួយ មេដឹកនាំជំនាន់មុនរបស់លោក Li Wei Fenghe កាលពីខែមិថុនាមុន។
មន្ទីរបញ្ចកោណ បាននិយាយថា ទីក្រុងប៉េកាំង បានបដិសេធ ការអញ្ជើញរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំ នៅប្រទេសសិង្ហបុរី រវាងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងសមភាគីចិន លោក Li Shangfu ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ Pat Ryder បាននិយាយកាលពីថ្ងៃចន្ទថា “ពេញមួយយប់ PRC បានជូនដំណឹង ដល់សហរដ្ឋអាមេរិក ថា ពួកគេ បានបដិសេធការអញ្ជើញ នៅដើមខែឧសភារបស់យើង សម្រាប់លោករដ្ឋមន្រ្តី Austin ដើម្បីជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ PRC (សាធារណរដ្ឋប្រជាមានិតចិន) លោក Li Shangfu ក្នុងប្រទេសសិង្ហបុរី ក្នុងសប្តាហ៍នេះ” ។
លោកបាននិយាយថា “ការប្តេជ្ញាចិត្តរបស់ PRC ទាក់ទងនឹងការមិនចង់ចូលរួម ក្នុងការពិភាក្សា រវាងយោធា និងយោធា ដ៏មានអត្ថន័យ នឹងមិនបន្ថយការប្តេជ្ញាចិត្ត (ក្រសួងការពារជាតិ) ក្នុងការស្វែងរកទំនាក់ទំនង បើកចំហរជាមួយ កងទ័ពរំដោះប្រជាជនទេ” ។
ប្រែសម្រួលដោយ៖ សយ សុភា
អត្ថបទ៖ AFP