ព័ត៌មានអន្តរជាតិ

ភាគីអាមេរិក អះអាងថា ចិនបដិសេធ ចំពោះសំណើ ជួបសន្ទនា រវាងរដ្ឋមន្ត្រី ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក្រសួងការបរទេសចិនថ្លែងថា ៖ ភាគីអាមេរិកដឹងច្បាស់ ពីមូលហេតុនេះ !

តាមការផ្សាយ ដំណឹងឱ្យដឹងថា ភាគីអាមេរិកបានអះអាងថា ប្រទេសចិន បានបដិសេធជាផ្លូវការ ចំពោះសំណើ របស់អាមេរិក ដែលស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃប្រទេសទាំងជួបសន្ទនា ក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡា នៅប្រទេសសិង្ហបុរី ។ ទាក់ទិននឹងការណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងនៅពេលឆ្លើយសំណួរ ក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំនៅថ្ងៃទី ៣០ ខែឧសភាថា បច្ចុប្បន្ននេះ មូលហេតុ ដែលបណ្តាលឱ្យកិច្ចសន្ទនា រវាងកងទ័ពចិននិងអាមេរិក ប្រឈមនឹងភាពលំបាក គឺ ភាគីអាមេរិក បានដឹងច្បាស់ណាស់ ។

លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ភាគីអាមេរិក គួរតែគោរពយ៉ាងប្រាកដប្រជាចំពោះអធិបតេយ្យភាព សន្តិសុខនិងការយកចិត្តទុក ដាក់អំពីផលប្រយោជន៍ជាតិ របស់ចិន ហើយកែតម្រូវ ទង្វើខុសឆ្គងភ្លាម ក៏ដូចជាបង្ហាញពីសុទ្ធចិត្តរបស់ខ្លួន ដើម្បីបង្កបរិយកាសនិងលក្ខខណ្ឌចាំបាច់ សម្រាប់ជំរុញកិច្ចសន្ទនានិងការ ផ្លាស់ប្តូររវាងកងទ័ពចិននិងអាមេរិក ៕

To Top