ព័ត៌មានអន្តរជាតិ

បេសកកម្មបាញ់ បង្ហោះយានអវកាស ផ្ទុកមនុស្ស Shenzhou-១៦ ទទួលបានជោគជ័យ ដោយគាប់ប្រសើរ

តាមដំណឹង របស់ការិយាល័យវិស្វកម្ម យានអវកាសផ្ទុក មនុស្សរបស់ប្រទេសចិន បានឱ្យដឹងថា នៅវេលាម៉ោង៩ និង៣១នាទី ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ តាមម៉ោង ក្រុងប៉េកាំង រ៉ុក្កែតដឹកជញ្ជូន Long March-F 16 ដែលបានផ្ទុកយានអវកាស ផ្ទុកមនុស្ស Shenzhou-១៦ ត្រូវបានបាញ់បង្ហោះ នៅទីលាន បាញ់ បង្ហោះយានអវកាស ដែលស្ថិតនៅក្រុងJiuquan ប្រហែល១០នាទី ក្រោយមក យានអវកាសផ្ទុកមនុស្ស Shenzhou-១៦ បានបំបែក ខ្លួនចេញ ពីរ៉ុក្កែត ដោយជោគជ័យ ហើយបានហោះចូលគន្លងតារាវិថី តាមការគ្រោងទុក ក្រុមអវកាសយានិកមានសភាពល្អប្រសើរ បេសកកម្មបាញ់ បង្ហោះទទួលបានជោគជ័យ ដោយគាប់ប្រសើរ ។

បន្ទាប់ពីចូល ទៅកាន់គន្លងតារាវិថី តាមរបៀបវារៈគ្រោងទុក យានអវកាសនឹងតភ្ជាប់ ជាមួយស្ថានីយអវកាស ដោយស្វ័យប្រវតិ្តនិងឆាប់រហ័ស ក្រុមអវកាសយានិក នៃយានអវកាសផ្ទុកមនុស្ស Shenzhou-១៦ និង ក្រុមអវកាសយានិកនៃយានអវកាស ផ្ទុកមនុស្ស Shenzhou-១៥ នឹងផ្លាស់វេនគ្នានៅលើគន្លងតារាវិថី ។

សូមបញ្ជាក់ថា នេះជាបេសកកម្ម ហោះហើរផ្ទុកមនុស្សលើកដំបូង របស់វិស្វកម្មយានអវកាស ផ្ទុកមនុស្សរបស់ប្រទេសចិន ក្នុងដំណាក់កាលការប្រើប្រាស់ និងអភិវឌ្ឍន៍របស់ស្ថានីយអវកាសចិន ៕

To Top