ព័ត៌មានអន្តរជាតិ

រឿងរ៉ាវរវាងប្រធានរដ្ឋចិន និងអ្នកធ្វើការខាងបច្ចេកវិទ្យា

“បណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាទាំងពីរ និងអ្នកធ្វើការខាងបច្ចេកវិទ្យាជា ទ្រព្យសម្បត្តិរបស់ប្រទេសជាតិ ជាមោទនភាពរបស់ប្រជាជន និងកិត្តិយសរបស់ប្រជាជាតិ។ មនុស្សគ្រប់រូបមានទំនួលខុសត្រូវ និងបេសកកម្មដ៏សំខាន់។

យើងគួរតែខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកថ្មី និងកាន់តែធំក្នុងការកសាងប្រទេស ប្រកបដោយនវានុវត្តន៍ និងជាប្រទេសខ្លាំងផ្នែក បច្ចេកវិទ្យាលំដាប់ពិភពលោក!” ជានិច្ចកាល លោកXi Jinping តែងតែយកចិត្តទុកដាក់ ចំពោះអ្នកធ្វើការខាងបច្ចេកវិទ្យា។ ថ្ងៃនេះ ជាទិវាអ្នកធ្វើការខាងបច្ចេកវិទ្យា យើងនឹងនិយាយអំពីរឿងរ៉ាវរវាងប្រធានរដ្ឋចិន និងអ្នកធ្វើការខាងបច្ចេកវិទ្យា។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នាវាមុជទឹកលេខ Fendou បានបញ្ចប់ការសាកល្បង ក្នុងសមុទ្រជម្រៅ ១ម៉ឺនម៉ែត្រ ហើយត្រឡប់មកវិញដោយជោគជ័យ។ ថ្ងៃដដែល លោក Xi Jinping បានផ្ញើសារលិខិតជូនពរ ដើម្បីសួរសុខទុក្ខយ៉ាង ស្មោះស្ម័គ្រចំពោះអ្នកស្រាវជ្រាវ វិទ្យាសាស្ត្រទាំងអស់ដែល ខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីការស្រាវជ្រាវនិងអភិវឌ្ឍន ឧបករណ៍សមុទ្រជ្រៅ និងការស្រាវជ្រាវវិទ្យាសាស្ត្រទីជ្រៅ។

នៅក្នុងសារលិខិតជូនពរ លោក Xi Jinping បានលើកឡើងថា ជាមួយនឹងឥរិយាបថ យ៉ាងមធ្យ័តតាមបែបវិទ្យាសាស្ត្រ និងភាពក្លាហានដែលខ្លួនទីពឹងខ្លួន អ្នកបានអនុវត្តស្មារតីនៃការមុជទឹកទីជ្រៅ ដោយផ្ទុកមនុស្សរបស់ប្រទេសចិន ប្រកបដោយភាពមធ្យ័តនិងប្រាកដប្រជា សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ខិតខំតស៊ូនិងលះបង់ និងឡើងដល់ចំណុចកំពូលយ៉ាងអង់អាចក្លាហាន ដែលបានបង្កើតជាគំរូសម្រាប់ ការច្នៃប្រឌិតថ្មីដោយបច្ចេកវិទ្យា។

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីដំណើរនៅក្នុងលំហ អវកាសអស់រយៈពេល ២៣ថ្ងៃ យានរុករកនៅភពព្រះច័ន្ទ Chang’e-5បានដឹកសំណាកថ្មនិងដីព្រះច័ន្ទ មកចុះចតដោយសុវត្ថិភាពនៅកន្លែងចុះចត ។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលមនុស្សជាតិបានបញ្ចប់ការយកសំណាក និងត្រឡប់មកពីភពព្រះច័ន្ទបន្ទាប់ពី ខកខានជាង៤០ឆ្នាំមក។

លោកXi Jinpingបានកោតសរសើរថា រយៈពេល ១៧ ឆ្នាំកន្លងមកនេះ បុគ្គលិកទាំងអស់ដែលចូលរួម ក្នុងបេសកកម្មសិក្សាស្រាវជ្រាវ និងសាងសង់គម្រោងរុករកនៅលើ ភពព្រះច័ន្ទបានផ្សព្វផ្សាយយ៉ាងខ្លាំងក្លា នូវស្មារតីរុករកនៅភពព្រះច័ន្ទ ប្រកបដោយភាពក្លាហាន សហការជម្នះឧបសគ្គ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយឡើងដល់ចំណុចកំពូល នៃបច្ចេកវិទ្យាថ្មីឥតឈប់ឈរ វាគឺជារឿងគួរឱ្យអបអរសាទរ និងធ្វើឱ្យមនុស្សគ្រប់គ្នាស្ងប់ចិត្ត។

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ យានអវកាស Shenzhou-12បានត្រូវបាញ់បង្ហោះដោយជោគជ័យ។ លោក Xi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពសុខភាព និងអនុវត្តបេសកកម្មរបស់ អវកាសយានិកទាំង៣រូប។ ពីរបីថ្ងៃក្រោយមក លោកបានអញ្ជើញទៅមជ្ឈមណ្ឌល គ្រប់គ្រងការហោះហើរអវកាស ក្រុងប៉េកាំងតេទូរស័ព្ទ លោកបានលើកចិត្តថា អ្នកទាំងអស់ជាតំណាងនៃអ្នកតស៊ូ ដើម្បីបុព្វហេតុអវកាសចិនក្នុងយុគសម័យថ្មី សង្ឃឹមថាគ្រប់គ្នាអាចសហការយ៉ាងជិតស្និទ្ធ និងបញ្ចប់ការងារដោយជោគជ័យ៕

To Top