ព័ត៌មានអន្តរជាតិ

លោក Xi Jinping ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ លើកទីមួយនៃគណៈកម្មការ សន្តិសុខជាតិមជ្ឈិមបក្ស អាណត្តិទី២០ ដោយបញ្ជាក់ពីការ ពន្លឿនការជំរុញការធ្វើទំនើបកម្មប្រព័ន្ធ និងសមត្ថភាពសន្តិសុខជាតិ ដើម្បីធានានិម្មាបនកម្មអភិវឌ្ឍន៍ថ្មី តាមរយៈនិម្មាបនកម្មសន្តិសុខថ្មី

រសៀលថ្ងៃទី៣០ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មការសន្តិសុខជាតិមជ្ឈិមបក្ស បានធ្វើជាអធិបតីនៃកិច្ចប្រជុំលើកទីមួយនៃ គណៈកម្មការសន្តិសុខជាតិ មជ្ឈិមបក្សអាណត្តិទី២០ ។

លោក Xi Jinping បានថ្លែង សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំដោយគូសបញ្ជាក់ថា ត្រូវអនុវត្តតាមស្មារតីនៃ សមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដោយគ្រប់ជ្រុងជ្រោយ ស្វែងយល់យ៉ាងស៊ីជម្រៅពីស្ថានការណ៍ ដ៏ស្មុគ្រស្មាញនិងម៉ឺងម៉ាត់ដែល សន្តិសុខជាតិបាននិងកំពុងប្រឈមមុខ ដោះស្រាយបញ្ហាសន្តិសុខជាតិ សំខាន់ៗឱ្យបានត្រឹមត្រូវ ពន្លឿនការជំរុញការធ្វើទំនើបកម្មខាងប្រព័ន្ធ និងសមត្ថភាពសន្តិសុខជាតិ ធានានិម្មាបនកម្មអភិវឌ្ឍន៍ថ្មីតាមរយៈ និម្មាបនកម្មសន្តិសុខថ្មី ដើម្បីខិតខំប្រឹងប្រែងត្រួសត្រាយនិម្មាបនកម្មថ្មី នៃការងារសន្តិសុខជាតិ ៕

To Top