ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​អាមេរិក បង្ហាញ​ភាព​ស្មោះ​ត្រង់ ​ក្នុង​ការ​សន្ទនា​យោធា

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក កែតម្រូវជាបន្ទាន់នូវការអនុវត្តខុស ហើយបង្ហាញភាពស្មោះត្រង់ ចំពោះការសន្ទនា និងការប្រាស្រ័យ ទាក់ទងគ្នា រវាងយោធាទាំងពីរ។

លោកស្រីបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរថា អាមេរិក​ដឹងច្បាស់​ណាស់​ អំពី​មូលហេតុ ដែល​ការសន្ទនាយោធា រវាងប្រទេសទាំងពីរ ប្រឈមមុខនឹងការលំបាក ។

លោកស្រី ក៏បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក គោរពយ៉ាងស្មោះស្ម័គ្រ ចំពោះអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ចិន កែតម្រូវការអនុវត្តខុសភ្លាមៗ បង្ហាញភាពស្មោះត្រង់ និងបង្កើតបរិយាកាស និងលក្ខខណ្ឌចាំបាច់ សម្រាប់ការសន្ទនា និងការទំនាក់ទំនងរវាងយោធាចិន និងសហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top