ព័ត៌មានអន្តរជាតិ

តួគី នឹងមិនចូលរួមកិច្ចប្រជុំសំខាន់ របស់អង្គការ ណាតូឡើយ

បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ុយអែតលោក Tobias Billstrom កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការអះអាងថារដ្ឋមន្ត្រីការបរទេស តួគី លោក Mevlut Cavusoglu នឹងមិនចូលរួមកិច្ចប្រជុំដ៏សំខាន់ថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុង Oslo នៅសប្តាហ៍នេះឡើយ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាអវត្តមានរបស់លោក Cavusoglu មានន័យថានឹងមិនមានដំណើរការភ្លាមៗត្រូវបានធ្វើឡើងបន្ថែមទៀតឡើយចំពោះសមាជិកភាពរបស់អង្គការណាតូទោះបីជាទីក្រុង Stockholm បានបញ្ជាក់អំពីភាពរួចរាល់ទៅហើយក្តី។

លោក Billstrom បានថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មានអន្តរជាតិថាគាត់នៅតែសង្ឃឹមនឹងអាចជួបជាមួយនឹងលោករដ្ឋមន្ត្រី Cavusoglu នៅក្នុងរដ្ឋធានីទីក្រុងនៃប្រទេសន័រវេសប៉ុន្តែភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីពេលវេលាផ្សេងទៀតទៅលើកិច្ចព្រមព្រៀងដែលធ្លាប់បានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំទៅនៅក្នុង Mardid។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងដែលតួគីបានចុះហត្ថលេខាឆ្នាំទៅនោះក៏មានការចូលរួមពីសំណាក់ម្ចាស់ហត្ថលេខីដូចជាស៊ុយអែតនិងហ្វាំងឡង់ផងដែរគោលបំណងសំខាន់ចាប់បញ្ជូនខ្លួនភេវរកម្មរវាងគ្នានឹងគ្នានិងជាពិសេសក្រុម PKK ដែលតួគីតែងតែចង់ចាប់ខ្លួននោះផងដែរ៕ប្រែសម្រួល៖ស៊ុនលី

To Top