បន្ទាប់ពីរំលងអស់ រយៈពេលបីឆ្នាំ លោកMusk នាយកប្រតិបត្តិ នៃក្រុមហ៊ុនTesla អាមេរិក បានជាន់លើទឹកដីប្រទេសចិនម្តងទៀត ។ នៅថ្ងៃទី៣០ ខែឧសភា លោកQinGang សមាជិក ក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាជាមួយគាត់ ។ លោកMusk បានបញ្ជាក់យ៉ាង ច្បាស់ថា ក្រុមហ៊ុនTeslaប្រឆាំងនឹង “ការកាត់ផ្ដាច់ទំនាក់ ទំនងនិង ខ្សែសង្វាក់” ហើយបានធ្វើការប្រៀបប្រដូច ដ៏រស់រវើកមួយថា “ផលប្រយោជន៍រវាងអាមេរិក និងចិនគឺរួយបញ្ចូលគ្នា ដូចជាកូនភ្លោះកាយជាប់គ្នាដែលមិនអាចបំបែកខ្លួនចេញពីគ្នាបាន”អ៊ីចឹង។ នៅពេលបច្ចុប្បន្ន ដែលទំនាក់ទំនងរវាងចិន និង អាមេរិកកំពុងជួបប្រទះនឹងការលំបាក លោកMusk បានបង្ហាញពីសំឡេង របស់ឥស្សរជនមជ្ឈដ្ឋាន សហគ្រាសរបស់អាមេរិកជាច្រើន ហើយភាគីវ៉ាស៊ីនតោន គួរតែស្តាប់ដោយយកចិត្តទុកដាក់ ។
យោងតាម របាយការណ៍ប្រចាំឆ្នាំ នៃក្រុមហ៊ុនTesla បរិមាណផលិតពេញមួយឆ្នាំ នៃរោងចក្រនៅសៀងហៃ របស់ក្រុមហ៊ុនTesla មានដល់៧សែន១ម៉ឺនគ្រឿង នៅឆ្នាំ២០២២ ដែលលើសពីពាក់កណ្តាល នៃបរិមាណផលិតទូទាំងពិភពលោក ។ ចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០២៣ ក្រុមហ៊ុនTeslaបានផលិតរថយន្តលើសពី១ សែន ៧ម៉ឺនគ្រឿង នៅទីផ្សារប្រទេសចិន ដែលបានកើនឡើង៦១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំទៅមិញ។ អ្នកវិភាគបានលើកឡើងថា ទោះបីជាក្រុមហ៊ុនផលិតរថយន្តដើរ ដោយថាមពលអគ្គិសនី របស់ប្រទេសចិនបាននាំគ្នាងើបឡើង ហើយការប្រកួតប្រជែង ក្នុងទីផ្សារកាន់តែខ្លាំងឡើងពីថ្ងៃមួយ ទៅថ្ងៃមួយក៏ដោយ ក៏ប៉ុន្តែទីផ្សារប្រទេសចិន នៅតែមានសារសំខាន់ណាស់ ចំពោះក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនយក្សក្នុងមុខរបរមួយនេះ។
គួររំលឹកថា ចាប់តាំងពីដើមឆ្នាំនេះមក ឧត្តមមន្រ្តីនៃសហគ្រាសធំៗ របស់អាមេរិកដូចជាក្រុមហ៊ុនApple ក្រុមហ៊ុន JPMorganChase និងក្រុមហ៊ុនGeneralMotors ជាដើមបាននាំគ្នាមកបំពេញ ទស្សនកិច្ចនៅប្រទេសចិន ហើយដំណើរទស្សនកិច្ច របស់លោកMusk នៅប្រទេសចិន លើកនេះបានបន្ត នូវបាតុភូតនេះ ។ មួយផ្នែក រដ្ឋាភិបាលអាមេរិក កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីញុះញង់ឱ្យសហគ្រាស អាមេរិក”កាត់ផ្តាច់ទំនាក់ទំនង “និង” កាត់បន្ថយហានិភ័យ”ជាមួយប្រទេសចិន ហើយមួយផ្នែកទៀត ឧត្តមមន្ត្រី នៃសហគ្រាស អាមេរិកនាំគ្នា មកបំពេញទស្សនកិច្ច នៅប្រទេសចិន តើនេះមិនមែនជាភស្តុតាងដ៏ល្អបំផុតដែលអាចបញ្ជាក់ថា ការអភិវឌ្ឍ របស់ប្រទេសចិន គឺជាឱកាសសម្រាប់ពិភពលោកទេឬ?
បើនិយាយពីវិស័យពាណិជ្ជកម្ម កន្លែងណាមានផលចំណេញច្រើន មូលធនក៏នឹងរត់ទៅទីនោះ នេះគឺជាក្រឹត្យក្រមសេដ្ឋកិច្ច។ យោងតាមការប៉ាន់ប្រមាណផ្លូវការ របស់ប្រទេសចិនបង្ហាញឱ្យដឹងថា អត្រានៃការទទួលផល ចំណេញ លើការវិនិយោគផ្ទាល់របស់ពាណិជ្ជក របរទេសនៅប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មានដល់៩.១ភាគរយ ខណៈពេលនៅអឺរ៉ុបនិងអាមេរិកមានត្រឹមតែប្រមាណ៣ភាគរយប៉ុណ្ណោះ ហើយអត្រានៃការទទួលផល ចំណេញលើការវិនិយោគផ្ទាល់របស់តួរអង្គសេដ្ឋកិច្ចសំខាន់ៗ ដែលងើបឡើងថ្មីផ្សេងទៀត មានប្រមាណពី៤ភាគរយ ដល់៨ភាគរយ ។ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអាមេរិក នៅភាគខាងត្បូងប្រទេសចិនបានបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២២ សហគ្រាសទុនអាមេរិក ដែលផ្តល់បទសម្ភាសន៍ ដែលសម្រេចបាននូវផលចំណេញ នៅប្រទេសចិនមានដល់៩០ភាគរយ ។ យោងតាមការស្ទង់ប្រជាមតិ នៃសភាពាណិជ្ជកម្មអាមេរិក នៅប្រទេសចិនបង្ហាញឱ្យដឹងថា សហគ្រាសអាមេរិក នៅប្រទេសចិនចំនួន៦៦ភាគរយ បានថ្លែងថា ពួកគេនឹងរក្សាឬបង្កើនការវិនិយោគ នៅប្រទេសចិនក្នុងរយៈពេលពីរឆ្នាំខាងមុខ ។
ម៉្យាងវិញទៀត ការដែលសហគ្រាសអាមេរិកបន្តមានសុទិដ្ឋិនិយមចំពោះទីផ្សារប្រទេសចិន គឺអាចបញ្ជាក់ថា ពួកគេបានឃើញយ៉ាងច្បាស់ថា ទីបំផុតការគាបសង្កត់និងទប់ស្កាត់ ចំពោះប្រទេសចិន របស់រដ្ឋាភិបាលខ្លួន បណ្តាលឱ្យប៉ះពាល់ដល់ផល ប្រយោជន៍របស់សគ្រាស ហើយពួកគេមិនចង់ក្លាយ ជាអ្នកត្រូវពលី ផ្នែកនយោបាយនោះទេ ។
សេដ្ឋកិច្ចចិននិងអាមេរិក បានរួមបញ្ចូលគ្នាដោយស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរ គឺសមស្របនឹងផលប្រយោជន៍ នៃប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់ពិភពលោកផងដែរ នេះគឺជាចំណេះដឹងទូទៅ ហើយក៏ជាហេតុផល ដែលត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតដោយការអនុវត្តជាក់ស្តែងផងដែរ។ ជានិច្ចកាល ភាគីចិនតែងតែមានចិត្តស្មោះ ចំពោះការកែលម្អទំនាក់ទំនង រវាងចិននិងអាមេរិក ។ ប៉ុន្តែនេះតម្រូវឱ្យអាមេរិក ដើរតាមទិសដៅដូចគ្នា ។ តើអ្នកធ្វើការសម្រេចចិត្តនយោបាយវ៉ាស៊ីនតោនដែលបាន”ព្យាករណ៍”ថា ទំនាក់ទំនងរវាងចិន និងអាមេរិកនឹងដើរចេញពីសភាពជាប់គាំងទាំងនោះ ពិតជាបានត្រៀមខ្លួន រួចរាល់ ដើម្បី”ជាន់ហ្វ្រាំង” បញ្ឈប់ទង្វើខុសឆ្គងនិង”ជាន់ហ្គែរ” ទៅមុខសម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយឬនៅ?