ភ្នំពេញ៖ តំបន់ អ៊ុយហ្គ័រ ដែលស្ថិតនៅភាគពាយ័ព្យ នៃទីក្រុងប៉េកាំង ប្រទេសចិន បានប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយ ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ របស់លោកខាងលិច បោះពុម្ភនិងចែកចាយ នៅលើបណ្ដាញព័ត៌មានរៀងៗខ្លួន។
នៅក្នុងដំណើរទស្សនកិច្ចផ្ទាល់ រយៈពេលជាង១០ថ្ងៃ នៅលើទឹកដីនៃមហាអំណាចចិន លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានសិក្សានិងស្វែងយល់ ដោយច្បាស់ថា «តំបន់ អ៊ុយហ្គ័រ លែងជាហានិភ័យនៃ អំពើភេវរកម្ម»។
ការអះអាងនេះ ដោយមានការពន្យល់និងបកស្រាយច្បាស់ពីសំណាក់ ប្រជាពលរដ្ឋនិងមន្រ្តី ចិន ដែលរស់នៅតំបន់នោះផ្ទាល់។
នៅក្នុងដំណើរទស្សនៈកិច្ចដាច់ដោយឡែក ពីក្រមខណ្ឌ SCO មន្ត្រីខេត្តស៊ីជាំង បានផ្ដល់របាយណ៍ជូនអ្នកសារព័ត៌មាន ចម្រុះជាតិសាសន៍ អំពីការីកចំរើន របស់ខេត្ត ដោយក្នុងនោះបានបញ្ជាក់ថា ខេត្តស៊ីជាំង មានប្រជាជន ២៥លាននាក់។ ជនជាតិអ៊ុយហ្គ័រ(ចិនអានវីហ្គ័) ១១,៦លាននាក់ (៤៥ភាគរយ) ជនជាតិចិន១០,៩លាននាក់ មាន៥៦ជនជាតិភាគតិច ជាប់ព្រំប្រទល់៨ប្រទេស»។
មន្រ្តីដដែលបញ្ជាក់ ច្បាស់ថា «១០ឆ្នាំមុន មានករណីអំពើភេវរកម្ម តែបច្ចុប្បន្នមិនមានអ្វីគួរ ឱ្យភ័យខ្លាចទេ។ ប្រជាជារស់នៅរកស៊ីធម្មតា»។
ឆ្លៀតក្នុងឱកាសនោះ លោក សយ សុភាព ក៏បានប្រាប់អំពីរឿងមួយចំនួន ពាក់ព័ន្ធបញ្ហាជនជាតិ អ៊ុយហ្គ័រ ដែលបានចូលមកកាន់ប្រទេសកម្ពុជា ដោយខុសច្បាប់កាលពីឆ្នាំ២០០៩ ទៅកាន់មន្រ្តី ខេត្តស៊ីជាំង និងអ្នកសារព័ត៌មាន ចម្រុះជាតិសាសន៍ ឱ្យបានយល់ផងដែរ៕