ព័ត៌មានអន្តរជាតិ

លោក Zelensky ទាមទារមសាជាថ្មី សមាជិកភាពពីអង្គការណាតូ និងអឺរ៉ុបសម្រាប់ទីក្រុងគៀវ

បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកពិត ជានឹងត្រូវការសមាជិកភាព ជាមួយនឹងអង្គការនិងប្លុកធំទាំង២ គឺណាតូនិងអឺរ៉ុបឲ្យបាននៅក្នុងឆ្នាំនេះ។

យោងតាមការចេញ ផ្សាយរបស់ RT លោក Zelensky ក៏បានព្រមានដែរថា ប្រសិនបើមិន អាចធ្វើបានជោគជ័យ ក្នុងពេលនេះនោះទេ លោកខាងលិច នឹងបាត់បង់អ៊ុយក្រែនដំបូងគេ ហើយបន្ទាប់មកក៏បន្តបាត់បង់ ប្រទេសផ្សេងទៀត ដូចជាម៉ូដុលវ៉ា ប្រទេសហ្សកហ្ស៊ី និងប្រទេសបេឡារុស្ស ជាមិនខាន។

លោក​ Zelensky បានពោលបែបនេះថា ប្រទេសរុស្សីខ្លាចជាងគេគឺ អង្គការណាតូហើយរុស្សី ព្យាយាមលេបត្របាក់តែប្រទេសណា ដែលស្ថិតនៅខាងក្រៅ ដែនរង្វាន់ព្រំដែន ការពាររបស់ណាតូប៉ុណ្ណោះ ឬក៏នឹងបង្កជម្លោះនៅទីនោះឲ្យនៅជាប់គាំង ដូចជាទៅនឹង Transnistria ជាដើម។

លោក Zelensky ក៏បានពន្យល់ទៀតដែរថា​ថា គ្រប់​ប្រទេស​នៅ​អឺរ៉ុបទាំងអស់ ​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​រុស្ស៊ី គួរតែទទួលបានសិទ្ធ​ជា​សមាជិក​ពេញ​លេញ​របស់ EU និង NATOហើយបើមិនដូច្នេះទេគឺមានជម្រើសពីរប៉ុណ្ណោះ ចំពោះបញ្ហានេះ៖ ទីមួយគឺសង្រ្គាមដោយបើកចំហ និងទី២គឺនឹងធ្លាក់ទៅក្រោមការ កាន់កាប់របស់រុស្សីតែម្តង ៕

ប្រែសម្រួល៖ស៊ុនលី

To Top