បរទេស៖មន្ត្រីជាន់ខ្ពស់របស់តំបន់ Crimea លោក Sergey Aksyonov កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានអះអាងថាយន្តហោះដ្រូនចំនួន៥គ្រឿងត្រូវបានបាញ់ទំលាក់និង៤គ្រឿងទៀតត្រូវបានបាញ់ស្ទាក់ជោគជ័យទាំងកណ្តាលយប់ខណៈដែលវាកំពុងព្យាយាមហោះហើរនិងវាយប្រហារមកលើតំបន់។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថាយន្តហោះដ្រូនមួយក្នុងចំណោមនោះបានហៅធ្លាក់ក្នុងទីក្រុង Dzhankoy ស្ថិតនៅភាគខាងជើងហើយបានបំផ្លាញផ្ទះសំបែងពលរដ្ឋចំនួន៣ខ្នងនិងរថយន្តជាច្រើនគ្រឿងផងដែរ។
យន្តហោះដ្រូនផ្សេងទៀតបានធ្លាក់ទៅក្នុងតំបន់ផ្សេងនិងបានធ្វើឲ្យពលរដ្ឋជាច្រើនគ្រួសារត្រូវជន្លៀសខ្លួនចេញប៉ុន្តែមិនមានរបាយការណ៍នៃអ្នកស្លាប់និងរបួសនោះទេ។
គួរឲ្យដឹងដែរថាទីក្រុង Sevastopol ដែលជារដ្ឋធានីធំបំផុតរបស់តំបន់ Crimea និងជាទីកន្លែងសម្រាប់កងកម្លាំងជើងទឹករុស្សីដ៏សំខាន់សម្រាប់តំបន់សមុទ្រខ្មៅផងនោះគឺជាគោលដៅវាយប្រហារជារឿយៗពីសំណាក់កងកម្លាំងកងទ័ពអ៊ុយក្រែនគិតចាប់តាំងតែពីពេលដែលជម្លោះរវាងគ្នាបានកើតឡើងកាលពីឆ្នាំ២០២២មក៕
ប្រែសម្រួល៖ស៊ុនលី