តេអេរ៉ង់ ៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានព្រមានថា ការដកថយពីមុខតំណែង នឹងមិនបញ្ឈប់សត្រូវរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ចំពោះប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែថែមទាំងពង្រឹងពួកគេថែមទៀត។
លោកបានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថា ទៅកាន់ពិធីមួយក្នុងទីក្រុងតេអេរ៉ង់ ដោយរំលឹកខួប នៃការស្លាប់របស់លោក Imam Khomeini ដែលជាស្ថាបនិក នៃសាធារណរដ្ឋអ៊ីស្លាម នេះបើយោងតាមគេហទំព័រ របស់មេដឹកនាំ ។
លោក Khamenei បានលើកឡើងថា “នៅក្នុងករណីជាច្រើន ការដកថយរបស់យើង បានធ្វើឱ្យពួកគេឆ្ពោះទៅមុខ និងកាន់តែឈ្លានពាន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា “ការដេញថ្លៃរបស់ខ្មាំងសត្រូវ” គឺផ្តោតជាសំខាន់ទៅលើការធ្វើឱ្យចុះខ្សោយនូវជំនឿ និងក្តីសង្ឃឹមរបស់ប្រជាជន ហើយដល់ទីបញ្ចប់នេះ ខ្មាំងសត្រូវបានព្យាយាមជាច្រើនដង និងធ្វើឱ្យមានភាពតានតឹងគ្រប់ផ្នែកទាំងអស់ ប៉ុន្តែបានបរាជ័យក្នុងភាគច្រើននៃពួកគេ។
លោក Khamenei បានសង្កត់ធ្ងន់ លើការដេញថ្លៃចុងក្រោយរបស់សត្រូវគឺ “កុបកម្ម” ដែលបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំមុនបន្ទាប់ពីការ ស្លាប់របស់នាង Mahsa Amini អាយុ ២២ ឆ្នាំ។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានបន្ថែមថា ការរចនាទូលំទូលាយ នៃកុបកម្ម កាលពីឆ្នាំមុន ត្រូវបានបង្កើតឡើងដោយក្រុមអ្នកគិតរបស់លោកខាងលិច និងអនុវត្តដោយឧបករណ៍សន្តិសុខលោកខាងលិច ដែលផ្តល់ “កុប្បកម្ម” ជាមួយនឹងអាវុធយ៉ាងច្រើន ហិរញ្ញវត្ថុ និងការគាំទ្រប្រព័ន្ធផ្សព្វផ្សាយ។
លោកបានបន្ថែមថា ប្រជាជនអ៊ីរ៉ង់ បានបរាជ័យលើការគ្រោងទុករបស់ពួកគេ ហើយបានធ្វើឲ្យការដេញថ្លៃរបស់ពួកគេបរាជ័យ។នាង Amini បានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងតេអេរ៉ង់ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ពីរបីថ្ងៃបន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់របស់នាងនៅឯស្ថានីយ៍ប៉ូលីស ហើយអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀតថា “ញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករ” នៅក្នុងប្រទេស បន្ទាប់ពីការស្លាប់របស់នាង៕
ប្រែសម្រួល ឈូក បូរ៉ា