បរទេស៖អ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថាអជ្ញាធរ នៃប្រទេសរុស្សីកំពុងកើតមានក្តីបារម្ភ ចំពោះរបាយការណ៍ ដែលបានលេចឬក្នុងរយៈពេលចុងក្រោយនេះថា មានផែនការធ្វើរដ្ឋប្រហារមួយ ដោយក្រុមប្រទេសក្នុងតំបន់អាស៊ីកណ្តាល និងជាអតីតរដ្ឋ របស់សហភាព សូវៀតកៀហ្ស៊ីស៊ីស្ថាន។
យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទអជ្ញាធរ ក្នុងស្រុកបានអះអាងថា កងកម្លាំងនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន បានធ្វើការចាប់ខ្លួន ក្រុមបក្សពួក នៃក្រុមមានផែនការធ្វើរដ្ឋប្រហារ ទាំងនោះដោយពួកគេចង់ឆក់អំណាច ចេញពីប្រធានាធិបតីបច្ចុប្បន្ន គឺលោក Sadyr Japarovដោយប្រើប្រាស់កម្លាំង។
ក្រសួងមហាផ្ទៃ នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន និងគណកម្មការសន្តិសុខជាតិ នៅមិនទាន់ធ្វើការប្រកាសជាផ្លូវការណាមួយ នៅឡើយអំពីព័ត៌មានចុងក្រោយ នៃព្រឹត្តិការណ៍នេះ ។
អ្នកនាំពាក្យរបស់វិមាន ក្រមឡាំង Peskov បានថ្លែងថា មកដល់ពេលនេះការប្រកាស ព្រមានត្រូវបានធ្វើឡើងរួចរាល់ហើយ អជ្ញាធររបស់រុស្សីកំពុងធ្វើការ តាមដានយ៉ាងកៀកកិតចំពោះព្រឹត្តិការណ៍នេះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
