ព័ត៌មានអន្តរជាតិ

លោកXi Jinping រៀបចំផែនការកសាង “មហាកំពែងបៃតង” នៅតំបន់ភាគខាងជើង ប្រទេសចិន

នាពេលថ្មីៗនេះ លោកXiJinping បានចុះត្រួតពិនិត្យការងារ នៅក្រុងBayannao’er ភូមិភាគស្វយ័តម៉ុងហ្គោលី ខាងក្នុង ហើយធ្វើអធិបតី ក្នុងពិធីសំណេះសំណាល អំពីការបង្ការនិងគ្រប់គ្រងវាលខ្សាច់ ។ លោកបានលើកឡើងថា ត្រូវតែមិនខ្លាចលំបាក ត្រូវខិតខំប្រឹងប្រែង ក្នុងរយៈពេលយូរ ដើម្បីកសាងរបាំងពណ៌បៃតង ឱ្យកាន់តែមានភាពរឹងមាំ នៅក្នុងតំបន់ភាគខាងជើង ប្រទេសចិន និងកសាងអច្ឆរិយៈថ្មីៗក្នុងការបង្ការ និងគ្រប់គ្រងវាលខ្សាច់ ។

រហោស្ថានកម្ម គឺជាបញ្ហាអេកូឡូស៊ីពិភពលោក ដ៏សំខាន់ ដែលប៉ះពាល់ដល់ការរស់នៅ និងការអភិវឌ្ឍរបស់មនុស្សជាតិ ។ ប្រទេសចិនគឺជាប្រទេសមួយ ក្នុងចំណោម ប្រទេស ដែលមានបញ្ហារហោស្ថានកម្មធ្ងន់ធ្ងរបំផុត នៅលើពិភពលោក ។ ដីរហោស្ថានកម្មភាគច្រើន មាននៅតំបន់ភាគពាយ័ព្យ ភាគខាងជើង និងឦសាននៅប្រទេសចិន ដែលហៅកាត់ថា “តំបន់បីខាងជើង” ។ ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង ដែលលោកXi Jinping បានចុះត្រួតពិនិត្យលើកនេះគឺតំបន់ ដែលមានដីរហោស្ថានកម្ម និងដីខ្សាច់ប្រមូលផ្តុំបំផុត នៅក្នុងប្រទេសចិន និងជាតំបន់ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ។ ដើម្បីគ្រប់គ្រងព្យុះ និងខ្សាច់ ចាប់ពីចុងទសវត្សរ៍១៩៧០មក រដ្ឋាភិបាលចិនបានចាប់ផ្តើមសាងសង់វិស្វកម្ម ព្រៃឈើសិប្បនិម្មិត “បីខាងជើង” ។ វិស្វកម្មដែលត្រូវហៅថា “មហាកំពែងបៃតង” នេះមានរយៈពេលអនុវត្តផែនការ ៧០ឆ្នាំ ហើយត្រូវបានបែងចែកជា ៨ដំណាក់កាល ហើយដំណាក់កាលទី៦ កំពុងស្ថិតក្រោមការសាងសង់ ។

តាមរយៈការខិតខំប្រឹងប្រែង ជាង៤០ឆ្នាំ អត្រាគ្របដណ្តប់ព្រៃឈើ នៅក្នុងតំបន់វិស្វកម្មព្រៃឈើសិប្បនិម្មិត “បីខាងជើង” បានកើនឡើងពី៥,០៥% នៅឆ្នាំ១៩៧៧ដល់១៣,៨៤% នៅឆ្នាំ២០២០ ។ លោកXi Jinping សម្គាល់ថា ប្រទេសចិនបានដើរលើផ្លូវបង្ការ និងគ្រប់គ្រងវាលខ្សាច់មួយ ដែលមានលក្ខណៈពិសេសចិន និងសមស្របទៅនឹងក្រឹត្យក្រមធម្មជាតិ សភាពការណ៍ជាតិ និងភូមិសាស្ត្រ របស់ប្រទេសចិន។
លោកGuterresអគ្គលេខាធិការ នៃអង្គការ សហប្រជាជាតិ បានវាយតម្លៃថា “ប្រទេសចិន បាននាំមុខគេក្នុងការសម្រេចបាននូវ “កំណើនសូន្យ”និង “ការកាត់បន្ថយទ្វេដង”នៃដី រហោស្ថានកម្ម និងដីខ្សាច់លើពិភពលោក ដែលបានរួមចំណែកយ៉ាងធំធេង សម្រាប់សម្រេចគោលដៅ កំណើនសូន្យនៃការសឹករិចរិលដី នៅឆ្នាំ២០៣០ដល់ពិភពលោក ។
លោកXi Jinpingបានយកចិត្តទុក ដាក់ខ្ពស់ដល់ការកសាងអេកូឡូស៊ី លោកបានសម្គាល់ថា អភិរក្សបរិស្ថាន អេកូឡូស៊ី នឹងផ្តល់អត្ថប្រយោជន៍ ដល់មនុស្ស ជំនាន់នេះនិងជំនាន់ក្រោយៗ ហើយមានសារៈសំខាន់ ចំពោះសុខុមាលភាព របស់មនុស្សជាតិទាំងអស់ ។ ទាក់ទិនងនឹងករណីដែលរង ផលប៉ះពាល់ពីបម្រែបម្រួល អាកាសធាតុ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ អាកាសធាតុមានព្យុះខ្សាច់ នៅភាគខាងជើងប្រទេសចិន បានកើនឡើង លោកបានគូសបញ្ជាក់ថា ការបង្ការនិងការគ្រប់គ្រងវាលខ្សាច់គឺជាដំណើរការរំកិលផ្ទាំងថ្ម ឡើងភ្នំ ហើយវានឹងកើតឡើងដដែលៗ ប្រសិនបើមាន ការបន្ធូរបន្ថយបន្តិច ដូច្នេះវាជាភារកិច្ចប្រវត្តិសាស្ត្រនិងយូរអង្វែង ។
ធ្វើយ៉ាងម៉េច អាចធ្វើឱ្យ “មហាកំពែងបៃតង” ពាក់ព័ន្ធនឹងសន្តិសុខអេកូឡូស៊ី របស់ប្រទេស និងការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រជាជន កាន់តែមានភាពរឹងមាំ? លោកXiJinpingបានលើកឡើងថា ទី១ត្រូវតែបង្កើនយន្តការគ្រប់គ្រង សម្របសម្រួលចំពោះការគ្រប់គ្រងខ្សាច់ ការគ្រប់គ្រងទឹក និងការគ្រប់គ្រងភ្នំ ដាំដុះព្រៃឈើ វាលស្មៅ ដីសើម និងប្រព័ន្ធអេកូឡូស៊ី វាលខ្សាច់ ។ ទី២ ប្រកាន់ខ្ជាប់នឹងការគ្រប់គ្រងវាលខ្សាច់ ដោយវិទ្យាសាស្ត្រ ។ ទី៣ ធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ អន្តរជាតិយ៉ាងទូលំទូលាយ ៕

To Top