បរទេស៖ កងកម្លាំងអ៊ុយក្រែនបានបំផ្លាញទំនប់វារីអគ្គិសនី Kakhovka ក្នុងតំបន់ Kherson របស់ប្រទេសរុស្ស៊ី ក្នុងគោលបំណងបង្ហូរទឹកចេញពីតំបន់ Crimea និងបំបែរអារម្មណ៍ពីការវាយលុកដ៏រអាក់រអួលរបស់ទីក្រុងគៀវ។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងកាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទំនប់នេះត្រូវបានបំផ្លាញដោយផ្នែកកាលពីថ្ងៃអង្គារ ដោយបាននាំឱ្យទឹកហូរ និងជន់លិចទីក្រុង និងភូមិនៅតាមដងទន្លេ Dnieper ។
លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងនិយាយអំពីការបំផ្លិចបំផ្លាញដោយចេតនាដោយភាគីអ៊ុយក្រែន” ។ ការបំផ្លិចបំផ្លាញនេះអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរបំផុតសម្រាប់ប្រជាជនរាប់ម៉ឺននាក់នៃតំបន់នេះ ផលវិបាកបរិស្ថាន និងផលវិបាកនៃធម្មជាតិផ្សេងៗគ្នា ដែលមិនទាន់កើតឡើងនៅឡើយ”។
លោក Peskov បានអះអាងថា គោលដៅសំខាន់មួយនៃការវាយប្រហារគឺការបង្ហូរទឹកនៅ Crimea ។ អ្នកស្រុក ២ លាននាក់នៅ Crimea ភាគច្រើនទទួលបានទឹកពីប្រឡាយ Crimean ខាងជើង ដែលទទួលពីអាងស្តុកទឹកខាងលើទំនប់ Kakhovka ។
លោក Peskov បន្តថា «ការបំផ្លិចបំផ្លាញនេះក៏ភ្ជាប់ជាមួយនឹងការពិតដែលថា ដោយបានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំកាលពីពីរថ្ងៃមុន កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនមិនបានសម្រេចគោលដៅរបស់ពួកគេនោះឡើយ»។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានវាយលុកការវាយប្រហារទ្រង់ទ្រាយធំជាច្រើននៅក្នុងផ្នែកភាគខាងត្បូងនៃរណសិរ្សក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
មន្ត្រីអ៊ុយក្រែន និងអ្នកគាំទ្រអឺរ៉ុបរបស់ពួកគេបានចោទប្រកាន់រុស្ស៊ីថា បានបំផ្ទុះទំនប់ទឹកនេះ ដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានហៅការវាយប្រហារនេះថាជា “ឧក្រិដ្ឋកម្មសង្គ្រាម”។ ចំណែក លោក Peskov បាននិយាយថា ទីក្រុងមូស្គូ «ច្រានចោលទាំងស្រុង» ចំពោះការចោទប្រកាន់នេះ៕ប្រែសម្រួលៈ ណៃ តុលា