ម៉ូស្គូ៖ ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner PMC Group លោក Yevgeny Prigozhin បានប៉ាន់ស្មានថា ថ្នាក់ដឹកនាំរុស្ស៊ី អាចបើកការវាយប្រហារនុយក្លេអ៊ែរ លើទីប្រជុំជនមួយក្នុងតំបន់ Belgorod ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន និងជាកន្លែងដែលកងកម្លាំងរុស្ស៊ី កំពុងជាប់គាំងក្នុងការប្រយុទ្ធ ជាមួយក្រុមបះបោររុស្ស៊ី ដែលគាំទ្រអ៊ុយក្រែន។
ការប្រេះឆារវាងទាហានស៊ីឈ្នួល Wagner និងក្រសួងការពារជាតិរុស្ស៊ី បានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយលោក Prigozhin បានអះអាងក្នុងសប្តាហ៍នេះថា វរសេនីយឯកនៃកងទ័ពរុស្ស៊ី ដែលបានចោទប្រកាន់ថា បានផ្តល់បញ្ជាឱ្យរុករកផ្លូវដកថយរបស់ក្រមទាន Wagner នៅទីក្រុងបាក់មុត។
លោក Prigozhin បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាវីដេអូជាមួយ ប៉ុស្តិ៍ Donbass Today Telegram ឲ្យដឹងថា “ខ្ញុំខ្លាចថា ពួកគេអាចមានគំនិតអាក្រក់មួយចំនួន អំពីការទម្លាក់ នុយក្លេអ៊ែរនៅលើទឹកដីរបស់ពួកគេ។ វាអាចជាហេតុផល ដែលហេតុអ្វីបានជាយើងបោះបង់ ចោលទឹកដីនៅក្នុងតំបន់ Belgorod ពីព្រោះយើងភ័យខ្លាចខ្លាំងពេកក្នុងការវាយលុកទឹកដី របស់ពួកគេ ប៉ុន្តែមិនមែនរបស់យើងទេ” ។
លោកបានលើកឡើងថា “ការទម្លាក់គ្រាប់បែកនៅលើទឹកដី របស់បរទេស គឺគួរឱ្យខ្លាច ប៉ុន្តែយើងអាចវាយប្រហារខ្លួនឯង ដើម្បីបង្ហាញថា យើងឈឺចាប់នោះទេ កងកម្លាំងអ៊ុយក្រែន ប្រហែលជាកំពុងកាន់កាប់ ភូមិរបស់រុស្ស៊ីតូចមួយ ហើយនោះជាកន្លែងដែល រុស្ស៊ី ទំនងជានឹងប្រើអាវុធនុយក្លេអែរ”។
លោកបានបន្ថែមថា “នោះគឺប្រសិនបើវានៅតែមានមុខងារ ដោយវិនិច្ឆ័យដោយរបៀបដែល ពួកគេកំពុងរក្សាអាវុធផ្សេងទៀត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
ក្នុងអំឡុងពេលសម្ភាសន៍លោក Prigozhin ដែលពីមុនបានវាយប្រហារអាជ្ញាធររុស្ស៊ី ចំពោះការខកខានមិន បានផ្តល់គ្រាប់រំសេវគ្រប់គ្រាន់នោះ ក៏បានចេញឱសានវាទជាក់ស្តែង ដល់ក្រសួងការពារជាតិរុស្ស៊ី ដោយបានណែនាំថា លោកអាចបង្វែរកងទ័ពរបស់លោក ទៅកាន់ទីក្រុងមូស្គូវិញ ប្រសិនបើការផ្គត់ផ្គង់មិនទាន់មកដល់៕
ប្រែសម្រួល ឈូក បូរ៉ា