ព័ត៌មានអន្តរជាតិ

រុស្សី ព្រមានអ៊ុយក្រែន ផែនការវាយប្រហារ រោងចក្រនុយក្លេអ៊ែរ ធំបំផុតរបស់អឺរ៉ុប

បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលទីក្រុងមូស្គូនឹងធ្វើការសងសឹកនិងប្រឆាំង ដាច់ខាតនៃការប៉ុនប៉ង់ទាំងឡាយក្នុង ការវាយប្រហារមកលើរោងចក្រនុយក្លេអ៊ែរ Zaporozhye ពីសំណាក់កងកម្លាំងអ៊ុយក្រែន។

លោកស្រីបានបន្តទៀតថា៖រុស្ស៊ីនឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការវាយប្រហារណាមួយរបស់អ៊ុយក្រែន មកលើរោងចក្រនុយក្លេអ៊ែរដែលធំ បំផុតជាងគេនៅអឺរ៉ុបមួយនេះ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងបណ្តាញផ្គត់ផ្គង់ថាមពលរបស់ស្ថានីយ៍ និងព្រមតាំងទីតាំង នានាក្នុងទីក្រុង Energodar ផង។

នៅមុននេះបន្តិច ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានហៅការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី Kakhovka ថាជា ទង្វើព្រៃផ្សៃបំផុតដែលវានឹងអាចបណ្តាលឱ្យមាន កើតទៅជាមហន្តរាយដល់បរិស្ថាន និងជីវិតរស់នៅក្នុងតំបន់។

គួរឲ្យដឹងដែរថារុស្ស៊ីបានចង្អុលបង្ហាញថា អាជ្ញាធរអ៊ុយក្រែនបានបើកទ្វារទឹកជំនន់ នៅរោងចក្រវារីអគ្គិសនីមួយទៀតដែលមានទីតាំងនៅពីខាងលើទន្លេ Dnieper ហើយវាកំពុងជួយបង្កើនការជន់លិចក្នុងតំបន់បន្ថែមទៀតដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top