ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ សម្រេចយកម៉ោង៦ព្រឹក សម្រាប់បុគ្គលិករដ្ឋ ដើម្បីកាត់បន្ថយថាមពល

បរទេស៖ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសជាផ្លូវការ តាមបណ្តាញសារព័ត៌មានរដ្ឋ នានា ហើយថានឹងផ្លាស់ប្តូរម៉ោង ចូលធ្វើការសម្រាប់បុគ្គលិករដ្ឋ ទៅម៉ោង៦ព្រឹកវិញ ដើម្បីអាចជួយកាត់បន្ថយ ថាមពល នៅក្នុងរដូវក្តៅនេះ។

យោងតាមការចេញផ្សាយ របស់កាសែត Kyodo បានឲ្យដឹងថាម់ោងធ្វើការថ្មី សម្រាប់រយៈពេល៣ខែខាងមុខនោះ គឺពីម៉ោង៦ព្រឹក និងម៉ោង១ថ្ងៃ ហើយការអនុវត្តនឹងត្រូវធ្វើឡើង ចាប់ពីសប្តាហ៍នេះទៅហើយ។

អ៊ីរ៉ង់បានបញ្ជាក់ថានេះ ជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា ចំពោះមុខក្នុងអំឡុងពេល រដូវក្តៅនេះជាពិសេស ខណៈដែលការប្រើប្រាស់ ថាមពល កំពុងកើនឡើង ដល់ចំណុចខ្ពស់បំផុត។

គួរឲ្យដឹងដែរថា ពេលវេលាផ្លាស់ប្តូរម៉ោងធ្វើការនេះ បានប្រកាសឡើង នៅក្រោយកិច្ចប្រជុំសភានិងការអនុម័តច្បាប់ថ្មី និងគឺជាកាតព្វកិច្ចសម្រាប់ ពលរដ្ឋអ៊ីរ៉ង់ទាំងអស់ ដែលជាអ្នកធ្វើការឲ្យរដ្ឋាភិបាល៕

To Top