ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកដំណើរ២គ្រឿង បានប៉ះនឹងគ្នា នៅឯព្រលានយន្តហោះ នៃក្រុងតូក្យូ នាំឲ្យបិទផ្លូវរត់ ជាបណ្តោះអាសន្ន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនបានឲ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍នេះ សយន្តហោះដឹកអ្នកដំណើរចំនួន២គ្រឿង បានប៉ះនឹងគ្នានៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ ដែលនាំឱ្យមានការបិទជាបណ្តោះអាសន្ននូវផ្លូវរត់មួយ ក្នុងចំណោមផ្លូវរត់ទាំង៤របស់អាសយានដ្ឋាន ។

ស្របពេលដែលមិនមានអ្នករងរបួស ត្រូវបានរាយការណ៍ថា ជាលទ្ធផលនៃឧប្បត្តិហេតុ ដែលបានកើតឡើងនៅលើផ្លូវតាក់ស៊ី នៅម៉ោងប្រហែល១១ព្រឹក ហើយក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបញ្ជាក់ថា ស្លាបយន្តហោះនៅលើយន្តហោះរបស់ខ្លួនត្រូវបានខូចខាត ។ ផ្លូវរត់ដែលបានបិទបានដំណើរការឡើងវិញ បន្ទាប់ពីប្រហែល២ម៉ោងប៉ុណ្ណោះ ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ បានឱ្យដឹងថា ជើងហោះហើរ Thai Airways បានផ្ទុកអ្នកដំណើរប្រហែល២៦០នាក់ ខណៈយន្តហោះផ្សេងទៀតដំណើរការដោយក្រុមហ៊ុន Eva Airways របស់កោះតៃវ៉ាន់ មានមនុស្សប្រហែល២០០នាក់ នៅលើយន្តហោះទាំងអស់ ។

ជើងហោះហើរក្នុង និងក្រៅប្រទេសដែលគ្រប់គ្រង ដោយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត រួមទាំងក្រុមហ៊ុន All Nippon Airways និង Japan Airlines Co. ក៏ត្រូវបានពន្យារពេលផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top