ព័ត៌មានអន្តរជាតិ

រុស្សី បង្ហាញភាព មិនពេញចិត្តនឹងកិច្ចព្រមព្រៀង នៃគ្រាប់ធញ្ញជាតិតាម ច្រកសមុទ្រខ្មៅឡើយ

បរទេស៖អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Vershinin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថាមកដល់ពេលនេះរុស្សីនៅមិនទាន់ ពេញចិត្តទៅនឹងអ្វីដែលជារបៀបការ អនុវត្តកិច្ចព្រមព្រៀងនៃគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅនោះទេ។

យោងតាមការចេញផ្សាយរបស់ VOA News បានសរសេរថាការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីភាគខាងរុស្សីទើបតែបានជួបពិភាក្សាគ្នាជាមួយ នឹងមន្ត្រីកំពូលរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការងារពាណិជ្ជកម្មកាលពីថ្ងៃសៅរ៍ជាមួយគ្នាដែរនេះ។

ក្នុងនោះផងដែរប្រទេសរុស្សី ក៏បានព្រមានក្នុងការដើរចេញពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ខែកក្កដានោះផងដែរប្រសិន បើការទាមទាររបស់ខ្លួនក្នុងការបង្កើនការនាំ ចេញផលិតផលក្នុងជីកសិកម្មមិនត្រូវបានបំពេញតាមតេនោះ។

រំលឹកដែរថា កិច្ចព្រមព្រៀងបើកច្រកនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្សី បានធ្វើឡើងតាំងតែពីខែកក្កដា ឆ្នាំកន្លងទៅក្នុងគោលបំណងដើម្បីសម្របសម្រួលការ ដឹកញ្ជូនគ្រាប់ធញ្ញជាតិតាមផ្លូវទឹកនៅច្រកសមុទ្រខ្មៅ ព្រមទាំងផលិតផលអាហារនិងជីកសិកម្មផង ទៅកាន់ទីផ្សារពិភពលោកឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top