ព័ត៌មានអន្តរជាតិ

ស្លាប់៣នាក់ និងបាត់ខ្លួន១១នាក់ នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃ នៅភាគខាងកើត កាហ្សាក់ស្ថាន

អាស្តាណ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា មានមនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត និង១១នាក់ផ្សេងទៀត កំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍ ភ្លើងឆេះព្រៃ ដែលបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ Abai ស្ថិតនៅភាគខាងកើត នៃប្រទេសកាហ្សាក់ស្ថាន ។

គេឃើញមានក្រុមមនុស្ស ជាង៨០០នាក់ បានចូលរួមក្នុងការងារពន្លត់អគ្គីភ័យនេះ ហើយបានស្វែងរក និងធ្វើការជួយសង្គ្រោះ ។

អ្នកស្រុកប្រហែល៧០០នាក់ ត្រូវបានគេជម្លៀសខ្លួនចេញ ហើយទីជម្រកត្រូវបានបង្កើតឡើងផងដែរ ។

លោក Nurbolat Derbisov ប្រធានគណៈកម្មាធិការសេវាកម្មអគ្គីភ័យបម្រើការនៅក្រសួងស្ថានការណ៍បន្ទាន់នៃប្រទេសកាហ្សាក់ស្ថានបានលើកឡើងថា ទោះបីជាមានសីតុណ្ហភាពកើនឡើងខ្ពស់ក្តី តំបន់ឆេះដ៏ធំ និងខ្យល់បក់បោកខ្លាំងក៏ដោយ ស្ថានភាពត្រូវបានគ្រប់គ្រងបានដែរ ។

បើយោងតាម សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា មូលហេតុនៃការឆាបឆេះាព្រៃនេះ គឺបណ្តាលមកពីរន្ទះបាញ់ចំនួន២ដង ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top