ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ចោទរុស្ស៊ីថា លួយវាយប្រហារលើបេសកកម្មសង្គ្រោះអ៊ុយក្រែន ពីទឹកជំនន់ដោយការបាក់ទំនប់ Kakhovka

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការបាញ់ផ្លោងកម្មករសង្គ្រោះបន្ទាន់អ៊ុយក្រែន ដែលកំពុងព្យាយាមជួយសង្គ្រោះប្រជាជនពីទឹកជំនន់ ដែលបណ្តាលមកពីការបំផ្លិចបំផ្លាញទំនប់ Nova Kakhovka ។

ថ្លែងនៅក្នុងសុន្ទរកថានាពេលរាត្រីរបស់លោកកាលពីថ្ងៃពុធ លោក ហ្សេឡិនស្គី បានលើកឡើងថា មនុស្សជាង ២០០០នាក់ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះពីទឹកជំនន់នៅក្នុងតំបន់ Kherson និង Mykolaiv ដែលលោកបានលើកឡើងថា ផ្ទុយស្រឡះជាមួយនឹងតំបន់កាន់កាប់ដោយរុស្ស៊ី ដែលលោកបានចោទប្រកាន់កងកម្លាំងរបស់ទីក្រុងម៉ូស្គូថា គ្រាន់តែ បោះបង់ចោលមនុស្សទៅក្នុងទឹកជំនន់។

លោកបន្ដថា “ការជម្លៀសនៅតែបន្ត នៅក្រោមបន្ទុះភ្លើង ដោយសារការបាញ់ផ្លោងដោយកាំភ្លើង​ធំ​របស់​រុ​ស្ស៊ី​បន្ត​បាញ់ ប៉ុន្ដែលោកបានបញ្ជាក់ថា ការបាញ់ផ្លោងនេះ មិន​មាន​បញ្ហា​អ្វី​ដល់ដំណើរការជួយសង្គ្រោះឡើយ ។

លោកបន្ថែមថា “យោធា និងសេវាកម្មពិសេសរបស់យើង កំពុងជួយសង្គ្រោះប្រជាជនតាម ដែលអាចធ្វើបាន ទោះបីជាមានការបាញ់ផ្លោងក៏ដោយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

លោក ហ្សេឡិនស្គី បានពិពណ៌នាអំពីលក្ខខណ្ឌនៅក្នុងតំបន់ Kherson ដែលកាន់កាប់ដោយរុស្ស៊ីថាជា “មហន្តរាយ” ហើយបានអំពាវនាវដល់អង្គការមនុស្សធម៌អន្តរជាតិ ដូចជាគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ឱ្យដាក់ពង្រាយជាបន្ទាន់ និងជួយប្រជាជន ដែលបោះបង់ចោលនៅក្នុងតំបន់កាន់កាប់ ឥឡូវនេះរងគ្រោះដោយទឹកជំនន់ ដោយសារតែការបំផ្លិចបំផ្លាញទំនប់ Nova Kakhovka កាលពីថ្ងៃអង្គារ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top